ទូច ស្រីលក្ខណ៍សរសើរថារឿង “ធ្មប់” ល្អមើលខ្លាំង
872 Views
January 24, 2018
Tags: ទូច ស្រីលក្ខណ៍

បន្ទាប់ពីប្រកាសសម្ពោធជាផ្លូវការណ៍នូវរឿងថ្មី “ធ្មប់”របស់អ្នកនិពន្ធ ហ៊ុយ យ៉ាឡេង ដែលជាអ្នកនិពន្ធរឿង “វិកលចរិក”ដែលជាស្នាដៃទីមួយកន្លងមក អ្នកនាង ទូច ស្រីលក្ខណ៍ដែលជាតារាចម្រៀងមួយរូបដែល បានចូលរួមក្នុងកម្មវិធីសម្អោធនោះ បានសរសើរយ៉ាងខ្លាំងចំពោះស្នាដៃលោក ហ៊ុយឡេង។
ជាមួយគ្នានេះដែរនៅលើផេកផ្ទាល់ខ្លួនអ្នកនាង ទូច ស្រីលក្ខណ៍សរសេថា៖ “ពិតជាអស្ចារ្យណាស់រឿងធ្មប់ របស់បងឡេងខ្ញុំពិត ជាសូមសរសេីរ បេីចង់ដឹង តេាះទៅមេីលទាំងអស់គ្នា”។ ទន្ទឹមនឹងនោះអ្នកនាង ក៏បានធ្វើការថតរូបជាមួយតារាផ្សេងៗដែលអញ្ជើញចូលរួមសម្ពោធនោះផងដែរ។
បញ្ជាក់ថាខ្សែភាពយន្តបុរាណខ្មែរ “ធ្មប់” គឺជាស្នាដៃទី ២ ធំៗហើយរបស់ផលិតករ ហ៊ុយ យ៉ាឡេង បន្ទាប់ពីរឿងដំបូងដែលមានចំណងជើងថា “វិកលចរិក” បានទទួលការគាំទ្រយ៉ាងខ្លាំងទាំងទស្សនិក ជនក្នុងស្រុក និងក្រៅស្រុក៕
Tags: ទូច ស្រីលក្ខណ៍