ដួង ម៉ានិចទោះបីចូលចិត្តស្លៀកពាក់សិចស៊ី ក៏មិនចោលការធ្វើបុណ្យទាន

765 Views
January 24, 2018

ដួង ម៉ានិចត្រូវបានទស្សនិកជនស្គាល់យ៉ាងច្បាស់ថាជាតារាស្រីមួយរូបដែលចូលចិត្តបង្ហាញខ្លួន ក្នុងសម្លៀកបំពាក់សិចស៊ី និងមានភាពស៊ីវីល័យ។

 

 

 

 

 


ហេតុនេះហើយបានជាប្រជាប្រិយរបស់តារាស្រីរូបនេះឡើងខ្លាំងគួរឲ្យកត់សម្គាល់ ជាតួយ៉ាងមានផលិតកម្ម និងបណ្តាក្រុមហ៊ុនផ្សេងៗទំនាក់ទំនងរូបនាងថតជាតំណាងសម្រាប់ ទីតាំងរបស់ពួកគេ។

 

 

 

 

 

 

 

 

 

 


យ៉ាងណាមិញថ្វីបើកញ្ញាតែងតែបង្ហាញខ្លួនក្នុងភាពសិចស៊ី ឬស៊ីវីល័យយ៉ាងណាក្តី ក៏ប៉ុន្តែទន្ទឹមនឹងគ្នា នោះដែរ ដួង ម៉ានិចក៏តែងតែបង្ហាញខ្លួនក្នុងការងារជួយសង្គមជាច្រើនផងដែរ។ កាលពីពេលថ្មីៗនេះ កញ្ញាថែមទាំងបានទិញគំនូរ ២ផ្ទាំងដាក់នៅក្នុងវត្តមួយក្នុងខេត្តកំពង់ឆ្នាំងទៀតផង។
បច្ចុប្បន្ន ម៉ានិច កំពុងតែត្រូវបានទស្សនិកជនស្គាល់កាន់តែច្រើនឡើងៗ ស្របពេលដែល តារាសម្តែង រូបនេះតែងតែបង្ហាញវត្តមានគ្រប់កម្មវិធី ហើយជាពិសេសការសម្តែងរបស់ខ្លួនគឺនាងបានបង្ហាញ ទេពកោសល្យ និងសមត្ថភាពដ៏អស្ចារ្យផងដែរ៕

 

 

 

 

 

 

 

 

Facebook Comment

Related Articles