ស្ងាត់ៗ ដេនី ក្វាន់ មានមុខរបរថ្មី ឡើងកប់ ត្រៀមនឹងបើកនៅពេលឆាប់ៗនេះ!
1198 Views
January 25, 2018
Tags: ដេនី ក្វាន់
ដេនី ក្វាន់ គឺជាតារាមួយដួងដែលមានកេរ្ដិ៍ឈ្មោះល្បី ដោយសារតែការតុបតែងខ្លួនបែបស៊ិចស៊ី។ ទោះបីជាពេលនេះ នាងមានភាពស្ងប់ស្ងាត់ពីពិភពសិល្បៈ ប៉ុន្ដែទស្សនិកជននៅតែតាមដានជីវិតរបស់ ដេនី ក្វាន់ ជានិច្ច។



ក្រៅពីការរកស៊ីលក់ដូរ គ្រឿងសម្អាង បានកាក់កបហើយ នាពេលថ្មីៗនេះ ដេនី ក្វាន់ បានផុសរូបភាព បង្ហើបពីមុខរបរថ្មីរបស់ខ្លួនថែមពីលើរបររាល់ថ្ងៃទៀត។ របររកស៊ីរបស់នាងនោះ គឺ នាងនឹងបើកការ៉ាស់លក់រថយន្ដ។



នាងបានបង្ហោះសារថា៖
«ទំនេរឆ្លៀតមកមើលការ៉ាស់ឡាន ជិតហើយៗ»



នៅពេលដែលប្រិយមិត្តខមមិនសួរថា ពេលណាបើក? ដេនី ក្វាន់ ក៏ឆ្លើយថា នៅខែ២ នេះហើយ។ ពិតជាសូមចូលរួមត្រេកអរ នឹង ដេនី ក្វាន់ ហើយក៏ជូនពរឲ្យទទួលភាពជោគជ័យក្នុងការរកស៊ីនេះដែរ៕





Tags: ដេនី ក្វាន់
សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់