ធ្លាប់តែឃើញ ឌុច លីដា ស៊ិចស៊ី ដល់ពេលមកលក់ពោតស្ងោរបែបនេះ គិតយ៉ាងម៉េចវិញ? (វីឌីអូ)

កញ្ញា ឌុច លីដា តែងតែគ្រងដំណែងជាតួឯកស្រីជួរមុខ មិនថា នៅក្នុងខ្សែភាពយន្ដ ឬ រឿងភាគ នោះទេ ហើយនាងពិតជាទទួលបានការគាំទ្រពីប្រិយមិត្តយ៉ាងច្រើន ដោយសារតែទេពកោសល្យនិងសម្រស់ដ៏ស្រស់ស្អាត។
នាពេលបច្ចុប្បន្ន ការងារសិល្បៈរបស់ឌុច លីដា មានភាពមមាញឹកពីមួយថ្ងៃទៅមួយថ្ងៃ។ ពិសេស សព្វថ្ងៃ នាងកំពុងតែរវល់ថតរឿងភាគឲ្យទូរទស្សន៍ PNN ដែលមានចំណងជើងថា «សមុទ្រទឹកភ្នែក»។
រឿងនេះ ឌុច លីដា ត្រូវសម្ដែងជាតួក្រមុំកំសត់ លក់ពោតស្ងោរ និង នំត្រៀប នៅក្នុងភូមិ។ នាងក៏បានបង្ហោះឈុតវីឌីអូក្រៅឆាក ឲ្យទស្សនិកជនបានមើលផងដែរ។
ចង់ដឹងថា សម្រស់ ឌុច លីដា ពេលដែលក្លាយជានារីលក់ពោតស្ងោរ នៅតែស្អាតទៀតឬយ៉ាងណា? តោះមើលវីឌីអូទាំងអស់គ្នា!
Posted by Lida Duch on Wednesday, January 24, 2018
Posted by Lida Duch on Wednesday, January 24, 2018
Posted by Lida Duch on Wednesday, January 24, 2018