ជីវិតសិល្បៈមិនមែនស្រួលឡើយ! មកមើលម៉ោងថតរឿង «រាជិនីភូមិគ្រឹះ» របស់ ចន ច័ន្ទលក្ខិណា និង សូដានីតា បានដឹង…

993 Views
January 25, 2018

ខ្សែភាពយន្ដភាគ «រាជិនីភូមិគ្រឹះ» របស់ទូរទស្សន៍ហង្សមាស កំពុងធ្វើឲ្យទស្សនិកជនទន្ទឹងរង់ចាំយ៉ាងអន្ទះសារ ដោយសារតែរឿងនេះត្រូវបានសម្រិតសម្រាំងមិនធម្មតា ជាពិសេសគឺមានការ​ចូលរួមសម្ដែងពីសំណាក់កំពូលតារាល្បីៗតែម្ដង។

 

 

 

 

 

 

 

 

នាពេលថ្មីនេះ ការថតរឿង «រាជិនីភូមិគ្រឹះ» ហាក់ដូចជាមានការមមាញឹកយ៉ាងខ្លាំង ធ្វើឲ្យលោក កៅ សីហា ដែលជាអ្នកដឹកនាំរឿង ក៏ដូចជា អ្នកនាង សូដានីតា បង្ហោះសារ ប្រាប់ដល់ទស្សនិកជនពីទុក្ខលំបាកដែលពួកគាត់ជួបប្រទះ ឃើញហើយពិតជាគួរឲ្យអាណិតជីវិតអ្នកសិល្បៈ។ ពោលគឺ ពួកគាត់បានថតរឿងរហូតដល់ដាច់យប់ ៣រាត្រីជាប់គ្នាមកហើយ ចំណែកថ្ងៃនេះផ្ទាល់ គឺសម្ដែងដល់ម៉ោង៥ទៀបភ្លឺ ឯណោះ។

 

 

 

 

 

 

 

 

កាលពីម៉ោង៥ទៀបភ្លឺ លោក កៅ សីហា បានបង្ហោះសារថា៖


«ចប់ដោយរលូនសម្រាប់បេសកកម្ម3រាត្រី4ថ្ងៃដាច់យប់ទើសភ្លឺរាល់ថ្ងៃ។ អរគុណក្រុមការងារគ្រប់ផ្នែក បច្ចេកទេសពន្លឺ កាមេរ៉ាមេន មេកអាប់ធ្ចើសក់ គ្រប់គ្រងខោអាវ ចាត់ចែងផលិតទូទៅ ជំនួយការដឹកនាំ និងតួសម្ដែងគ្រប់អង្គ ដែលបានតស៊ូ អត់ងងុយរាល់យប់ ដើម្បីឆាប់បញ្ចប់តាមផែនការ2018។ ជួបគ្នាសប្ដាហ៍ក្រោយទៀតក្រុមការងារ!

អរគុណបងអាតា និងបងមុំចនចន្ទ ដែលតស៊ូដល់សេកង់ចុងក្រោយ5ភ្លឺល្មម ហើយត្រូវទៅបន្តការងាររៀងខ្លួនអត់បានគេងទៀត!

#រឿងរាជិនីភូមិគ្រឹះ»

 

 

 

 

 

 

 

 

រីឯកញ្ញា សូដានីតា វិញ ក៏បានចេញសារស្រដៀងគ្នាដែរ៖

 

«នៅថតនៅឡើយទេ ម៉ោង៣ភ្លឺហើយ មិនដឹងពេលណាចប់ទេ ជីវិតអ្នកសិល្បៈគឺបែបនេះ ទាំងគេទាំងខ្ញុំសូ៍ខ្លាំងណាស់ , តែអ្វីសំខាន់ នៅពេលដែលរឿងចាប់បញ្ជាំងសុំកុំអោយមានការរិះគន់ទៅបានហើយ ជួយលើកតម្កើនទាំងអ្នកផង🙏🏻🙏🏻🙏🏻 រាជនីភូមិគ្រិះ»

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Facebook Comment

Related Articles