យូរីបែកធ្លាយដំណឹងជិតទៅកូរ៉េ ស្របពេលស្ងាត់មិនសូវចេញបទចម្រៀង

1582 Views
January 25, 2018

មួយរយៈពេលចុងក្រោយនេះតារាចម្រៀង យូរីរបស់ផលិតកម្មសាន់ដេ ហាក់បង្ហាញពីភាពស្ងប់ស្ងាត់នឹងការបង្ហាញបទចម្រៀងថ្មីៗរបស់ខ្លួន។
ទន្ទឹមនឹងភាណស្ងប់ស្ងាត់នេះដែរតារាចម្រៀង យូរីក៏បានលេចធ្លាយនូវដំណឹងមួយដ៏គួរឲ្យភ្ញាក់ផ្អើលដែលមិនធ្លាប់មានពីមុនមក ពោលគឺកញ្ញា យូរី ជិតបានចេញទៅសម្តែងនៅក្នុងប្រទេសកូរ៉េផងដែរ។

 

 

 

 

 


តាមរយៈការបង្ហាញនៅលើបណ្តាញសង្គម ហ្វេស ប៊ុក ផ្ទាល់ខ្លួន យូរីបានបង្ហាញអារម្មណ៍រំភើប ត្បិតអីនេះគឺជាលើកទីមួយហើយ ដែលតារាចម្រៀងរូបនេះចេញទៅសម្តែងនៅក្នុងប្រទេសកូរ៉េ។

 

 

 

 

 



នៅហ្វេស ប៊ុកផ្ទាល់ខ្លួនយូរីបានសរសេរថា៖ “ជាលេីកទី1 ដែលយូរីចេញទៅសម្ដែងនៅប្រទេសកូរ៉េ ហេីយថែមទាំងបានរួម ដំណេីរជាមួយ រៀមច្បង ដែលជាកំពូលតារាចំរៀងទាំង3ព្រមទាំងជាidol ក្នុងដួងចិត្តយូរីថែមទៀតផង ពិតជាមានអារម្មណ៍ថារំភេីប នឹងសប្បាយចិត្តខ្លាំង ដែលបានរួមការសម្ដែងជាមួយបងៗ 😜😄😀
បងប្អូននៅកូរ៉េ ចាំទទួលផងណា ជិតជួបគ្នាហេីយ 👏👏👏
ទី 16 នៅទីក្រុងអាន់សាន់
ទី 17 នៅ ទីក្រុងក្វាងចូវ”។

 

 

 

 

 

 

 


គួរបញ្ជាក់ថាយូរីគឺជាតារាចម្រៀងមួយរូបដែលមានភាពល្បីល្បាញមួយរូបផងដែរនៅក្នុងប្រទេសកម្ពុជា ហើយតារាចម្រៀងរូបនេះក៏មានរូប សម្បត្តិស្រស់ ស្អាតផងដែរ៕

 

 

 

 

 

 

 

Facebook Comment

Related Articles