មិនស្មានសោះថា ដួង វីរៈសិទ្ធទទួលបានការគាំទ្រខ្លាំងយ៉ាងនេះពីយុវវ័យ
1168 Views
January 25, 2018
Tags: ដួង វីរៈសិទ្ធ
ដួងវីរៈសិទ្ធគឺជាតារាចម្រៀងពន្លកក្រោយមួយរូបដែលកំពុងតែស្ថិតនៅក្នុងទ្រនំនៃផលិតកម្មហង្សមាស។



ថ្វីបើជាតារាវ័យក្មេងទើបតែចូលប្រឡូកក្នុងវិស័យសិល្បៈយ៉ាងណាក្តី ដួងវីរៈសិទ្ធ ត្រូវបានទស្សនិកជនជាយុវវ័យភាគច្រើនគាំទ្រដល់រូបលោក។ ដោយកន្លង មកនេះនៅក្នុងកម្មវិធីមួយក្នុងសកលវិទ្យាល័យភូមិន្ទភ្នំពេញ វីរៈសិទ្ធបានទទួល ការគាំទ្រពីសំណាក់និស្សិតដែលចូលរួមកម្មវិធី។



នៅក្នុងវីឌីអូដែលបានបង្ហាញគឺយុវវ័យបាននាំគ្នាចោមរោមឡានរបស់តារាចម្រៀងដួងវីរៈសិទ្ធមិនខុសគ្នាពីតារានៅក្រៅប្រទេសឡើយ។




គួរបញ្ជាក់ថាដួងវីរៈសិទ្ធ ជាតារាចម្រៀងមួយរូបដែលមានសំនៀងស្រទន់ ហើយជាពិសេសតារាចម្រៀងរូបនេះតែងតែលើកយកបទចម្រៀងជំនាន់ដើមមកបកស្រាយយ៉ាងក្រអួនក្រអៅ៕
Tags: ដួង វីរៈសិទ្ធ
សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់