ស៊ែរចែកគ្នាដឹងផង សូមប្រយ័ត្ន! បុរសម្នាក់ខាំថ្ម iPhone ស្រាប់តែផ្ទុះឡើងរន្ធត់… (វីឌីអូ)
886 Views
January 25, 2018
Tags: iPhone
រឿងរ៉ាវដ៏គួរឲ្យតក់ស្លុតនេះ បានកើតឡើងនៅប្រទេសចិន ស្របពេលដែលបុរសម្នាក់ កំពុងតែទិញ iPhone នៅក្នុងផ្សារលក់ទូរស័ព្ទមួយតឹក។



ក្រោយពីល្បីថា អ្នកលក់ទូរស័ព្ទមួយតឹក តែងតែប្ដូរថ្មហ្ស៊ីនហើយដាក់ថ្មដែលផលិតនៅចិនវិញ បុរសនោះក៏មានចេតនាចង់ដឹងថា ថ្មនោះសុទ្ធឬអត់។ ដោយខ្វះជំនាញពិនិត្យថ្ម លោកក៏បានខាំដូចជាមាសតែម្ដង មិននឹកស្មានថា ថ្មទូរស័ព្ទក៏ផ្ទុះឡើង ធ្វើឲ្យកក្រើកពេញផ្សារ។




ភ្លាមៗ បុរសនោះក៏ទម្លាក់ថ្មចោលទៅលើដី។ សំណាងហើយដែលគាត់មិន បានរងរបួសអ្វី។ គេមិនដឹងពីមូលហេតុពិតប្រាកដហេតុអ្វីបានជាផ្ទុះឡើយ គេសង្ស័យថា ថ្មនោះចាស់ ប៉ុន្ដែនៅតែមិនដឹងថា វាជាថ្មពិតឬក្លែងក្លាយឡើយ៕


Tags: iPhone
សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់