អាការៈ គង់ ចន្ទស្រីមុំ ហាក់មិនទាន់ធូរស្រាលទេ ដល់ថា្នក់ត្រឡប់ទៅពេទ្យទាំងយប់…

1403 Views
January 26, 2018

កាលពីពេលថ្មីៗនេះ អ្នកនាង គង់ ចន្ទស្រីមុំ តារាល្បី ដែលកំពុងតែពពោះបុត្រដំបូង បានឈឺពោះជាញឹកញាប់ ដោយសារតែបញ្ហារលាកក្រពះ រហូតដល់ត្រូវបញ្ចូនទៅកាន់មន្ទីរពេទ្យ។

 

 

 

 

 

 

 

ដោយឃើញសភាពភរិយាបែបនេះ លោក គឹម សីហា ដែលជាស្វាមីមានក្ដីព្រួយបារម្ភជាខ្លាំង ហើយបានបង្ហោះសារពីអាការៈរបស់ អ្នកនាង គង់ ចន្ទស្រីមុំ ជាបន្ដបន្ទាប់ជូនដល់ប្រិយមិត្ត។ ខណៈកាលពីម្សិលមិញ ក្រោយពីពេទ្យពិនិត្យ ពួកគាត់បានយកថ្នាំ និង គិតថាបានធូរហើយ។

 

 

 

 

 

 

 

មិននឹកស្មានថា លោក គឹម សីហា បានបង្ហោះសារម្ដងទៀតថា៖

 

«ស្មានតែធូរស្រាលហើយ​ !​ ឥឡូវនៅតែឈឺទៀត​ !​ មកពេទ្យទាំងយប់ព្រោះខ្លាច​ គាត់ទ្រាំមិនបាន​ !​ អោយតែបានគេងលក់យប់នឹងសិន​ ដើម្បីអោយមានកំលាំង​ !​ ឆាប់ជាណា​ ប្រពន្ធសំលាញ់​ Kong Chansreymom»

 

 

 

 

 

 

 

 

 

 

ហើយទំនង លោកនិងភរិយា បានសម្រាកនៅមន្ទីរពេទ្យកាលពីយប់មិញហើយ ព្រោះលោកបន្ដ update ថា៖

 

«យប់នេះដេកពេទ្យហើយមើរទៅ​ !​ បងនៅកំដរអូនអោយឆាប់ជា​ !​ Kong Chansreymom»

 

 

 

 

 

 

 

 

 

 

យើងមានតែសូមជូនពរឲ្យអ្នកនាងឆាប់ជា ដើម្បីបន្ដថែទាំសុខភាពនិងកូនក្នុងផ្ទៃ៕

 

 

 

 

 

 

 

 

 

 

 

 

Facebook Comment

Related Articles