មិនធម្មតា 3ទៅ 4 ថ្ងៃនេះ អ្នកនាង ចន ច័ន្ទ លក្ខណាគេងបានតែ ១០ ម៉ោងប៉ុណ្ណោះ

546 Views
January 26, 2018

អ្នកនាង ចន ច័ន្ទ  លក្ខណាដែលជាប្រធានសមាគមសិល្បៈខ្មែរបាន បង្ហាញសារនៅលើបណ្តាញសង្គម ហ្វេស ប៊ុករបស់ខ្លួនដែល ទស្សនិកជន អានហើយ ពិតជាដឹងថាអាជីពជាតារាពិតជាមិនងាយ ស្រួលឡើយ។

 

 

 

 

 

 

យ៉ាងណាមិញសាររបស់ ចនចន្ទ លក្ខណាគឺបានបង្ហាញពីរឿងពិតរបស់ អ្នកនាងផ្ទាល់ ដែលរយៈពេល បី បួនថ្ងៃកន្លងមកនេះ បើគិតជាម៉ោង សម្រាកគឺអ្នកមានមានត្រឹមតែ ១០ម៉ោងប៉ុណ្ណោះ។

 

 

 

 

 

 

 

 

 

អ្នកនាង ចន ច័ន្ទ លក្ខណាបានសរសេរថា៖ “ បើគិតថេរវេលា នៃ រយះពេលដែលខ្ញុំធ្វើការសុីឈ្នួលបម្រើសិល្បៈភាពយន្តខ្មែរក្នុងកំឡុង 3 យប់ 4 ថ្ងៃកន្លងមកនេះ គឺ = ខ្ទង់ 70 ម៉ោងជាង   គេងបានតែខ្ទង់ 10 ម៉ោងទេ ( 1 យប់គេង2ម៉ោងកន្លះ ) បើកឡានទៅកន្លែងថតរយះពេលទៅមួយម៉ោង មកមួយម៉ោង តែម្នាក់ឯង  🚗 សរុបលទ្ធផលនៅពេលនេះគឺ លោកស្រីវីល័យ ( រាជនីភូមិគ្រឹះ ) & អ្នករំយោល ( កូនពស់កេងកង ) របស់ទូរទស្សន៍ Hang Meas HDTV សុំសេ ហ្គូដណាយហើយ  😴🌙💤😘
មិនខ្លាំងទេ ហើយក៏មិនត្អូញអោយអ្នកណាអាណិត និង សុខភាពក៏នៅធម្មតា  គ្រាន់តែបាក់សម្រស់ និង មុខចាស់ជាងមុន  ផាត់ម្សៅលែងចូល តែបានបូកសុីម៉ង់លើមុខយោង  ។
អរគុណព្រះពុទ្ធជាម្ចាស់ដែលផ្តល់កំលាំង ពលំ មាំមួន អោយកូនចាបម្នាក់នេះ 🙏🙏🙏”។

 

 

 

 

 

 

 

 

 

គួរបញ្ជាក់ថានេះគឺជាទឹកចិត្ត ប្រធានសមាគមសិល្បៈករខ្មែររូបនេះបង្ហាញ ពីការស្រលាញ់ វិស័យសិល្បៈរបស់ខ្លួនទោះបីជាបានសម្រាកត្រឹម រយៈពេលខី្ល ក៏អ្នកនាងអាចតស៊ូជំនះរឿងទាំងនេះបានផងដែរ៕

 

 

 

 

 

Facebook Comment

Related Articles