ម្ចាស់បទ “ប្រុសម្នាក់នេះសំខាន់នៅពេលណា” ឡើងកូដខ្លាំងដើមឆ្នាំថ្មី

918 Views
January 26, 2018

ម្ចាស់បទចម្រៀង “ប្រុសម្នាក់នេះសំខាន់នៅពេលណា” លោក ចេន និងក្រុមតន្រ្តីរបស់លោកដែលមានឈ្មោះ ថា Mustache Band ហាក់មានភាពល្បីឡើងកូដ កាន់តែខ្លាំង សម្រាប់ដើមឆ្នាំថ្មីនេះ ពោលគឺ ចេន និងក្រុមតន្រ្តីតែងតែត្រូវបានអញ្ជើញឡើងសម្តែងក្នុង កម្មវិធីធំៗ កន្លងមក។

 

 

 

 

 

 

យ៉ាងណាមិញភាពល្បីល្បាញរបស់តារាចម្រៀងរូបនេះគឺមិនមែនទើបតែកើតឡើងនៅដើមឆ្នាំនេះ ពោលគឺទស្សនិកជន មិត្តយុវវ័យទាំងអស់បានស្គាល់ ចេន តាំងតែពីក្រុមរបស់គេសម្តែងបទចម្រៀង “ប្រុសម្នាក់នេះសំខាន់នៅពេលណា” មកម្លេះ ដោយពេលនោះក៏មានការចូលរួមសម្តែងពីស្រីស្រស់ ឌុច លីដាផងដែរ។

 

 

 

 

 

 

 

 

បច្ចុប្បន្នក្រុមតន្រ្តី Mustache របស់ចេន កំពុងតែ វាយលុកទីផ្សារយ៉ាងខ្លាំង ដោយក្នុងនោះមានបណ្តា ហាង និងក្លិបធំៗបានអញ្ជើញក្រុមចម្រៀងមួយនេះ ទៅច្រៀងនៅទីតាំងពួកគេមិនដែលដាច់។ ហើយក្នុងនោះក៏មាន Concert ធំៗនៅតាមបណ្តា ខេត្តផងដែរ។

 

 

 

 

 

 

គួរបញ្ជាក់ថាតារាចម្រៀង ចេន មិនត្រឹមតែអាច បកស្រាយចម្រៀងជាភាសាខ្មែរ យ៉ាងពិរោះប៉ុណ្ណោះទេ ក៏ប៉ុន្តែ ចេនក៏អាចមានសមត្ថភាពច្រៀងជាភាសាថៃ បានផងដែរ៕

 

 

 

 

 

 

 

Facebook Comment

Related Articles