ទឹកលុយសម្លាប់ទឹកចិត្តខ្ញុំហើយ! បុរសវ័យក្មេងព្រមរៀបការ ក្រោយពេលកូនក្រមុំឲ្យឡាន Ferrari និង ជះលុយ… (វីឌីអូ)
786 Views
January 26, 2018
បុរសវ័យក្មេងអាយុ២៣ឆ្នាំម្នាក់ បានរៀបមង្គលការជាមួយស្រ្ដីវ័យ៣៨ឆ្នាំ នៅប្រទេសចិន កំពុងទទួលការរិះគន់យ៉ាងចាស់ដៃ ពីសំណាក់អ្នកលេងអ៊ីនធើណែតយ៉ាងខ្លាំង ព្រោះគ្រប់គ្នាគិតថាកូនកម្លោះរៀបការដើម្បីតែទ្រព្យប៉ុណ្ណោះ។




បើតាមព័ត៌មានបានបង្ហើបថា បុរសម្នាក់នេះបានធ្វើឲ្យស្រ្ដីជាកូនក្រមុំមានផ្ទៃពោះ ហើយរូបគេក៏រៀបការដោយភាពទទួលខុសត្រូវ។ ស្រ្ដីម្នាក់នេះ មានអាយុតិចជាងម្ដាយខាងប្រុសតែ១ឆ្នាំប៉ុណ្ណោះ ហើយមានកូនប្រុសអាយុ១៤ឆ្នាំរួចទៅហើយ។



ដំបូង ឪពុកម្ដាយខាងប្រុសជំទាស់នឹងមង្គលការនេះ ប៉ុន្ដែលឺថា ពួកគាត់យល់ព្រមវិញ នៅពេលដែលស្រ្ដីម្នាក់នេះជះប្រាក់ប្រមាណ១០ម៉ឺនដុល្លា ដីធ្លី និង រថយន្ដស្ព័រទំនើប Ferrari មួយគ្រឿង។ ដូច្នេះហើយទើបមានថា ពាក្យរៀបការដើម្បីតែលុយនេះកើតឡើង។




កុំឲ្យខាតពេល មកមើលវីឌីអូថ្ងៃរៀបការរបស់ពួកគេ កូនកម្លោះបើក Ferrari ឡើងកប់៖
សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់