សាន សុម៉ាលី ភ្ញាក់ពីគេងភ្លាមធ្វើឲ្យប្រុសៗស្ទើរឈាមច្រមុះទាំងព្រឹក

សានសុម៉ាលីជាតារាសម្តែងស្រីដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញជាយូរឆ្នាំណាមកហើយ ដែលទស្សនិកជនស្ទើរ គ្រប់វ័យបានស្គាល់ពីកេរ្តិ៍ឈ្មោះតារាដ៏ល្បីរូបនេះ តាមរយៈការសម្តែងនានារបស់នាង។
យ៉ាងណាមិញកាលពីពេលថ្មីៗនេះ សាន សុម៉ាលីបានធ្វើឲ្យបុរសៗជាច្រើនស្ទើរតែហូរឈាមតាមច្រមុះ បន្ទាប់ពីរូបនាងបានបង្ហាញពីទិដ្ឋភាពបន្ទប់គេរបស់ខ្លួនពេលទើបតែភ្ញាក់ពីគេង ដែល សុម៉ាលី បានបង្ហាញសម្រស់ដ៏សិចស៊ីរបស់នាងផងដែរ។
កាលពីថ្មីៗកន្លងមកនេះ កញ្ញា សាន សុម៉ាលី ទើបតែមានរឿងមួយដែលបានធ្វើឲ្យទស្សនិកជន ភ្ញាក់ផ្អើលយ៉ាងខ្លាំង ពោលគឺនាងទើបតែចែកផ្លូវគ្នាជាមួយនឹងគូរស្នេហ៍របស់ខ្លួន ដែលត្រូវបាន គេដឹងថាមានអាយុក្មេងជាងនាងទៅទៀត។
ទោះបីជាយ៉ាងណាក៏ដោយបន្ទាប់ពីមានដំណឹងនៃការប្រេះឆារឿងស្នេហា គឺ សាន សុម៉ាលី ហាក់ដូចជា មិនបានតុបតែងខ្លួន របៀប ស៊ីវីល័យដូចពេលមុនៗនោះទេ។
គួរបញ្ជាក់ថាសាន សុម៉ាលីបានបាត់មុខពីសិល្បៈអាស់រយៈពេលយូរគួរសមផងដែរ ដែលក្នុងនោះ គេបានដឹងថា តារាស្រីរូបនេះចូលចិត្តបង្ហាញវត្តមានរបស់ខ្លួននៅតាមបណ្តាក្លឹបកំសាន្ត ជាជាង បង្ហាញខ្លួននៅលើឆាក៕