មិនធម្មតា! សុខ ស្រីនាង ហ៊ានរំពឹងខ្ពស់លើរឿង «រាជិនីភូមិគ្រឹះ»

1441 Views
January 29, 2018

អ្នកនាង សុខ ស្រីនាង គឺជាតារាចម្រៀងដែលបានប្រឡូកក្នុងវិស័យសិល្បៈជាយូរឆ្នាំមកហើយ ហើយសព្វថ្ងៃ អ្នកនាង គឺជាតារាប្រចាំផលិតកម្មរស្មីហង្សមាស ដែលកំពុងតែទទួលការគាំទ្រគួរឲ្យកត់សម្គាល់ពីសំណាក់ទស្សនិកជន។

 

 

 

 

 

 

 

 

 

 

បន្ថែមពីលើអាជីពចម្រៀង អ្នកម៉េម៉ាយដ៏ស្រស់សោភារូបនេះ បានប្រឡូកនៅក្នុងអាជីពជាតារាសម្ដែងទៀតផង តាមរយៈការដើរតួឲ្យខ្សែភាពយន្ដភាគរបស់ផលិតកម្មរស្មីហង្សមាសផ្ទាល់តែម្ដង គឺរឿង «រាជិនិភូមិគ្រឹះ» ដែលនឹងគ្រោងចាក់បញ្ចាំងនាពេលឆាប់ៗខាងមុខនេះ។ ទាក់ទិននឹងខ្សែភាពយន្ដភាគនេះ តាមរយៈប្រភព Star News បានអះអាងថា អ្នកនាង សុខ ស្រីនាងមានក្ដីរំពឹងខ្ពស់លើការសម្ដែងរឿងនេះ ពោលគឺអ្នកនាងរំពឹងថា រឿងរាជិនីភូមិគ្រឺះនឹងរុញច្រានភាពល្បីល្បាញឲ្យដល់កំពូល។

 

 

 

 

 

 

 

 

 

គួររំលឹកថា អ្នកនាង សុខ ស្រីនាង ហាក់ដូចជាទទួលការគាំទ្រកាន់តែខ្លាំងឡើង បន្ទាប់ពីក្លាយជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស ពិសេសគឺ ក្រោយចេញបទ «ហត់ទេស្រឡាញ់គេម្នាក់ឯង» ហើយនិងបទចុងក្រោយ «សំឡេងសារ» ខណៈដែល អ្នកនាង កាន់តែមានសម្រស់ស្អាតទ្វេឡើង ទោះបីជាបេះដូងមិនទាន់មានអ្នកថ្នមក៏ដោយ នាពេលនេះ។

 

 

 

 

 

 

 

 

 

 

គួរបញ្ជាក់ដែរថា រឿងភាគ «រាជិនីភូមិគ្រឺះ» មានការចូលរួមសម្ដែងពីសំណាក់តារាល្បីៗជាច្រើន មិនថា ជើងចាស់ និង ស្រករក្រោយទេ ពិសេសគឺការសម្ដែងពីតារាចម្រៀងប្រចាំផលិតកម្មហង្សមាសតែម្ដង រួមមាន អ្នកនាង សុខ ស្រីនាង អ្នកនាង សុគន្ធ នីសា លោក ហ្សូណូ លោក ណុប បាយ៉ារិទ្ធិ ជាដើម៕

 

 

 

 

 

 

 

 

 

 

 

Facebook Comment

Related Articles