អ្នកគាំទ្រនិយាយកប់ៗមាត់លើខេមរៈសិរីមន្តដោយសារតែ…………………….

1148 Views
January 29, 2018

ខេមរៈ សិរីមន្តគឺជាកំពូលតារាចម្រៀងដែលស្ថិតនៅក្នុងដួងចិត្តរបស់ទស្សនិកជនកម្ពុជាយើង ស្ទើរគ្រប់ៗរូប ដែលរូបលោកមានប្រភពចេញមកពីបេក្ខជនដែលចូលរួមប្រលងកម្មវីធីមួយរបស់ ក្រុមហ៊ុន ណេស ឡេ។

 

 

 

 

យ៉ាងណាមិញបន្ទាប់ពីទទួលបានតំណែងជ័យលាភីនៅក្នុងកម្មវិធី សិរីមន្តបានចាប់ផ្តើមកសាង កេរ្តិ៍ឈ្មោះ របស់ខ្លួន ល្បីល្បាញឡើងៗរហូតមកដល់សព្វថ្ងៃ។

 

 

 

 

ជាមួយគ្នានេះដែរ សិរីមន្តតែងតែបង្ហាញពីម៉ូតសក់ប្លែកៗជាច្រើន ក្នុងការប្រគុំតន្រ្តីនានា ទាំងនៅតាមស្ថានីយ ឬការប្រគុំតន្រ្តីនៅតាមបណ្តាខេត្ត ពោលគឺតារាចម្រៀងរូបនេះ បានធ្វើឲ្យទស្សនិកជនប្លែកអារម្មណ៍ជាមួយនឹងម៉ូតសក់របស់លោកជានិច្ច។

 

 

 

 

ជាតួរយ៉ាងកាលពីថ្ងៃសៅរ៍កន្លងមកនេះកំពូលតារាចម្រៀងរូបនេះបានបង្ហាញរូបភាពរបស់ ខ្លួននៅក្នុងរមណីយដ្ឋានមួយកន្លែងជាមួយនឹងម៉ូតសក់ថ្មីរបស់ខ្លួនដែលបានធ្វើឲ្យទស្សនិកជនជាច្រើនដែលគាំទ្ររូបលោកនាំគ្នាចូលទៅខមិន សរសើរមិនដាច់ពីមាត់។

 

 

 

 

ទោះបីជាយ៉ាងណាក៏ដោយទស្សនិកជនបានចូលទៅខមិនសរសើរពីតារាចម្រៀងរូបនេះ ថាមានរូបរាង សង្ហាជាងមុន ហើយម៉ូតសក់ក៏ស្រស់ស្អាតផងដែរ។

 

 

 

 

គួរបញ្ជាក់ថាតារាចម្រៀងដ៏ល្បីល្បាញរបស់ប្រទេសកម្ពុជារូបនេះក៏ទើបតែបង្ហាញពីMVបទចម្រៀងថ្មី “ស្ទឹងត្រែងបងអើយ” របស់ខ្លួនផងដែរ ដែលក្នុងនោះក៏មានការចូលរួមសម្តែងពីអ្នកនាងកែវ នីសា ដែលបានបាត់វត្តមានពីវិស័យសិល្បៈយូរគួរសមផងដែរ៕

 

 

 

 

 

 

 

 

 

Facebook Comment

Related Articles