4 ឈុតដ៏សែនស្អាតថ្លៃថ្នូររបស់លោកជំទាវ ស្រីតូច ចំណាន ក្នុងថ្ងៃមង្គលការបងប្រុស
ទោះបីជាច្រើនឆ្នាំកន្លងផុតទៅក៏ដោយ ទស្សនិកជនក៏នៅតែចងចាំមិនភ្លេចពី លោកជំទាវ ស្រីតូច ចំណាន ដែលធ្លាប់ជាតារាសិល្បៈមួយដួងមានកេរ្ដិ៍ឈ្មោះល្បីល្បាញ។ សព្វថ្ងៃនេះ លោកជំទាវ បានលាពីពិភពសិល្បៈ ហើយរៀបមង្គលការយ៉ាងមានសុភមង្គលជាមួយស្វាមី អ្នកឧកញ៉ា គិត ម៉េង ប៉ុន្ដែ ទស្សនិកជននៅតែគាំទ្រ និង ចង់ដឹងចង់ឃើញពីជីវិតឯកជនដ៏ថ្កុំថ្កើនរបស់ លោកជំទាវ ស្រីតូច ចំណាន។


លោកជំទាវមិនត្រឹមតែមានសម្រស់ស្រស់ស្អាតពីធម្មជាតិដែលធ្វើឲ្យមហាជនសរសើរមិនដាច់ពីមាត់នោះទេ សូម្បីតែការស្លៀកពាក់របស់លោកជំទាវ ក៏មានលក្ខណៈសមសួន ថ្លៃថ្នូរ ធ្វើឲ្យនារីៗមិនតិចនាក់កោតស្ញប់ស្ញែង។ ជាក់ស្ដែង កាលពីពេលថ្មីៗនេះ បងប្រុសរបស់លោកជំទាវ ស្រីតូច ចំណាន ទើបតែរៀបមង្គលការយ៉ាងអធិកអធម។ ក្នុងនោះ គេសង្កេតឃើញថា លោកជំទាវ បានគ្រងឈុតចំនួន4 មើលទៅស្រស់ស្អាតនិងថ្លៃថ្នូរបំផុត។


ស្របពេលដែលលោកជំទាវមានសម្រស់ស្រស់សោភាស្រាប់ទៅហើយ នៅពេលដែលគ្រងឈុតទាំង4នេះ ដែលមានលក្ខណៈស្រគត់ស្រគំ បានធ្វើឲ្យសម្រស់លោកជំទាវកាន់តែស្អាតទ្វេឡើង។ ដូច្នេះ នារីៗ ប្រសិនបើមានចំណាប់អារម្មណ៍ស្រឡាញ់ឈុតទាំងនេះ អាចចម្លងម៉ូដតាមលោកជំទាវបាន ខណៈពេលនេះជារដូវរៀបមង្គលការស្រាប់៕






ប្រភពរូបភាព៖ star news & kongkoline instagram
សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់