ឃើញរថយន្ដ លោកជំទាវ ស្រីតូច ចំណាន ហើយ បានដឹងថាប្រណីត សក្ដិសមប៉ុណ្ណា!

ក្រោយពីលាឈប់ពីវិស័យសិល្បៈ និង បន្សល់ទុកកេរ្ដិ៍ឈ្មោះដ៏ល្បីល្បាញមកដល់សព្វថ្ងៃនេះ លោកជំទាវ ស្រីតូច ចំណាន បានរៀបមង្គលការ និង រស់នៅលើគំនរទ្រព្យសម្បត្តិស្តុកស្ដម្ភជាមួយស្វាមីជាទីស្រឡាញ៉ អ្នកឧកញ៉ា គិត ម៉េង ប៉ុន្ដែ ទស្សនិកជនមិនដែលបំភ្លេចការគាំទ្រចំពោះលោកជំទាវ ឡើយ ដោយនៅតែតាមដានចង់ដឹងពីជីវិតឯកជនរបស់ លោកជំទាវ ស្រីតូច ចំណាន ជានិច្ច។
ទោះបីជាលោកជំទាវ ស្រីតូច ចំណាន ឈានចូលវ័យច្រើនបន្ដិចក្ដី តែគេសង្កេតឃើញថា សម្រស់របស់លោកជំទាវនៅតែស្រស់ផូរផង់ មិនចាញ់នារីៗដែលមានវ័យតិចជាងនោះទេ ស្របពេលដែលជីវភាពគ្រួសារក៏កាន់តែមានសុភមង្គល។ ក្រៅពីសម្រស់ស្អាតហើយ លោកជំទាវក៏ជាឧត្តមភរិយាដ៏ល្អប្រពៃមួយរូប សូម្បីតែទស្សនិកជនក៏លាន់មាត់សរសើរលោកជំទាវ ផងដែរ។ ដូច្នេះហើយ ទើបមាននារីៗមិនតិចនាក់ទេ ស្ញប់ស្ញែង ខ្លះទៀតក៏ច្រណែននឹងវាសនាដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ស្រីតូច ចំណាន។
ងាកមកមើលជីវិតប្រចាំថ្ងៃវិញ លោកជំទាវ មានជីវភាពស៊ីវិល័យ ការស្លៀកពាក់ថ្លៃថ្នូរ សមនឹងកិត្តិយស។ មិនត្រឹមតែសំលៀកបំពាក់ គ្រឿងអលង្ការឡើយ សូម្បីតែរថយន្ដក៏ប្រណីតទៅទៀត នេះបើតាមរូបភាពបែកធ្លាយកាលពីពេលថ្មីៗ។ គេឃើញ លោកជំទាវ គ្រងឈុតពណ៌ទឹកប៊ិច អង្គុយក្នុងរថយន្ដទំនើប Rolls Royce ដែលមានតម្លៃថ្លៃកប់ពពក។
ចំណែកខាងក្នុងរថយន្ដ ក៏មានការតុបតែងយ៉ាងប្រណីតថែមទៀត ពិតជាសក្ដិសមនឹងលោកជំទាវ ឥតទាស់តែម្ដង៕