មិនស្មានថា មាន សូនីតា ហ៊ាននិយាយពាក្យទាំងនេះដាក់ មាស សុខសោភា

1801 Views
January 30, 2018

កញ្ញា មាន សូនីតា ដែលប្រិយមិត្តបានដាក់ងារហៅក្រៅថា រាជិនីក្រមា នោះ គឺជាតារាជួរមុខមួយដួងដែលមានរូបឆោមស្រស់សោភា ស្រគត់ស្រគំ ហើយមិនត្រឹមតែកាន់តែល្បីល្បាញពីមួយថ្ងៃទៅមួយថ្ងៃនៅក្នុងវិថីសិល្បៈនោះទេ នាងគឺជានារីដែលមានមន្ដស្នេហ៍ ស្ថិតក្នុងក្រអៅបេះដូងរបស់អ្នកគាំទ្រជាច្រើនរូប។

 

 

 

 

 

 

ដោយសារតែកញ្ញា មាន សូនីតា មានប្រជាប្រិយយ៉ាងខ្លាំង ដូច្នេះហើយ រៀងរាល់ពេលដែលកញ្ញាបង្ហោះសារ និង រូបភាពនៅបណ្តាញសង្គម មិនថា រូបថតផ្សាយសម្អាងការ រូបថតបង្ហាញសំលៀកបំពាក់ច្នៃពីក្រមា រូបដំណើរកម្សន្ដ ជាដើមនោះ កញ្ញាតែងទទួលបានចំណាប់អារម្មណ៍ជានិច្ច។ កាលពីព្រឹកមិញនេះ មាន សូនីតា បានបង្កភាពភ្ញាក់ផ្អើលដោយកញ្ញាបានផុសរូបជាមួយនឹងកញ្ញា មាស សុខសោភា ដែលជាតារាជួរមុខចម្រៀងមួយដួង ហើយនេះគឺជារឿងកម្រតែម្ដង។

 

 

 

 

 

មាន សូនីតា បានសរសេររៀបរាប់ថា៖

«Happy Birthday my one and only Meas Soksophea 💋💋💋

U d’t know how much ur voice lives inside of me. Wish u all the best, I’m sure u gotta rock ur year as always. Love uuuu bong, from one of ur biggest fan 😍😍 »

 

 

 

 

 

បើយើងប្រែសម្រួលអត្ថន័យពីភាសាអង់គ្លេសរបស់កញ្ញា សារនោះមានន័យជូនពរដល់ មាស សុខសោភាក្នុងថ្ងៃខួបកំណើតថា៖ រីករាយថ្ងៃខួបកំណើត មាស សុខសោភា តែមួយគត់របស់ខ្ញុំ! បងមិនដឹងទេថាសម្លេងបងរស់នៅក្នុងខ្លួនខ្ញុំប៉ុណ្ណា។ សូមជូនពរ​បងឲ្យជួបតែរឿងល្អ ខ្ញុំដឹងថាបងនឹងទទួលជោគជ័យនៅក្នុងឆ្នាំថ្មីដូចជារាល់ដង។ ស្រឡាញ់បង ពីអ្នកគាំទ្រដ៏ធំធេងម្នាក់របស់បង។

 

 

 

 

 

ការពិត កញ្ញា មាន សូនីតា គឺជាអ្នកគាំទ្រផ្កាប់មុខរបស់ កញ្ញា មាស សុខសោភា សោះ ហើយយើងក៏សូមជូនពរកញ្ញា មាស សុខសោភា នៅក្នុងថ្ងៃខួបកំណើតនេះផងដែរ៕

 

 

 

 

 

 

 

 

 

 

 

 

Facebook Comment

Related Articles