ថាពេលនេះទៅ ព្រះអង្គម្ចាស់ប៊្រុយណេសង្ហាស្រាប់ហើយ មកមើលរូបពេលនៅក្មេងកាន់តែមិនបាច់និយាយ!

1458 Views
January 30, 2018

ប្រិយមិត្តច្បាស់ជាស្គាល់ព្រះអង្គម្ចាស់ប្រ៊ុយណេ ព្រះនាម Abdul Mateen វ័យ២៦ព្រះវស្សា ដែលមានរូបរាងសង្ហាដូចជាតារា និង មានចំណេះដឹងជ្រៅជ្រះ ធ្វើឲ្យនារីៗស្ទើរតែកន្លះផែនដី រួមទាំងនារីៗនៅប្រទេសកម្ពុជាយើង ធ្លាក់ក្នុងអន្លង់ស្នេហ៍ដកចិត្តមិនរួច។

 

 

 

 

 

 

 

 

 

 

 

ក្រៅពីមានរូបសម្បត្តិស្រស់សង្ហារពីធម្មជាតិ និង ចំណេះដឹងខ្ពង់ខ្ពស់សមនឹងឋានៈដែលជាបុត្រាទី១០របស់ព្រះមហាក្សត្រប៊្រុយណេ ព្រះចៅស៊ុលតង់ ព្រះអង្គម្ចាស់ Mateen តែងតែមានទម្លាប់ និង ព្រះរាជសកម្មភាព ជាច្រើនប្រចាំថ្ងៃ ដែលទទួលបានការចាប់អារម្មណ៍ពីមហាជនមិនស្ទើរនោះទេ តួយ៉ាងដូចជា ព្រះអង្គម្ចាស់មានសត្វខ្លាជាសត្វចិញ្ចឹម ហើយព្រះអង្គសព្វព្រះទ័យនឹងការលេងកីឡា Polo ជាដើម។

 

 

 

 

 

 

 

 

 

 

 

 

 

មិនតែប៉ុណ្ណោះ ព្រះអង្គគឺជាបុត្រកត្តញ្ញូមួយអង្គដែលគួរឲ្យគោរពនិងកោតសរសើរ។ ជាក់ស្ដែង កាលពីពេលថ្មីៗ ព្រះអង្គបានបង្ហោះសារជូនពរថ្ងៃចម្រើនព្រះជន្មដល់ព្រះមាតា ដោយមានអត្ថន័យថា៖ «រីករាយថ្ងៃខួបកំណើតអ្នកម៉ាក់! បន់ផ្សងឲ្យបាននៅជាមួយម៉ាក់ក្នុងថ្ងៃពិសេស។ ដោយក្ដីស្រឡាញ់»

 

 

 

 

 

 

 

 

 

 

 

 

 

ក្នុងនោះគេសង្កេតឃើញថា ព្រះអង្គម្ចាស់ Mateen បានបង្ហោះរូបភាពកាលពីនៅក្មេងអមជាមួយសារនោះ ដែលមុខមាត់ព្រះអង្គគួរឲ្យស្រឡាញ់ខ្លាំងណាស់ សំបុរឡើងស តែម្ដង ដូច្នេះហើយទើបពេលចម្រើនវ័យក៏មានរាងសង្ហារដូចជាបច្ចុប្បន្ននេះ៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Facebook Comment

Related Articles