គ្រាន់តែប៉ះកម្លោះ ណាខុន ភ្លាម ស្រាប់តែ សារ៉ាយ សក្ខណា លាន់មាត់បែបនេះ…

អ្នកនាង សារ៉ាយ សក្ខណា គឺជាតារាស្រីជួរមុខមួយដួងដែលតែងតែទទួលបានការគាំទ្រពីទស្សនិកជនមិនថា អ្នកនាងសម្ដែងជាតួឯកក្នុងខ្សែភាពយន្ដ ឬ ក៏បង្ហាញមុខនៅក្នុងការផ្សាយសម្អាងការ ដែលកំពុងតែកាក់កបនាពេលបច្ចុប្បន្ននោះទេ បើទោះបីជាអ្នកម្ដាយរូបស្រស់នេះ មានស្វាមីនិងបុត្រមួយទៅហើយ ក៏ប្រជាប្រិយភាពរបស់អ្នកនាងនៅតែស្ថិតស្ថេរ។
ក្រឡេកមកមើលកម្លោះសង្ហារ លោក ណាខុន វិញ ការងារសិល្បៈរបស់លោកក៏កាន់តែមានរាសីឡើងស្រឺតៗ ដោយគេសង្កេតឃើញថា ពេលនេះ លោកណាខុន តែងទទួលបានតំណែងជាតួឯកប្រុសក្នុងខ្សែភាពយន្ដភាគល្បីៗជាច្រើនតែម្ដង ធ្វើឲ្យកេរិ៍្តឈ្មៅះរបស់លោក ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែល្បីឡើង។
អ្វីដែលអ្នកគាំទ្រកំពុងចាប់អាម្មរណ៍ គឺ ប៉ុន្មានម៉ោងមុននេះ តារាទាំងពីរបានធ្វើការងាររួមគ្នា ដោយថតបង្ហាញម៉ូតឲ្យសម្អាងការមួយ មើលទៅស្រស់ស្អាត សក្ដិសមគ្នាមែនទែន ក្នុងឈុតប្រពៃណីខ្មែរ។ ភ្លាមៗនោះ អ្នកនាង សារ៉ាយ សក្ខណា បានបង្ហោះសារអមនឹងរូបភាព ដោយលាន់មាត់គួរឲ្យអស់សំណើចផង និង អាណិតអ្នកនាងផង ថា៖
«រាល់ដងថតមិនដែលមានកូនកំលោះទេ ថ្ងៃនេះសំណាងណាស់មានកំលោះឡើងសង្ហា ☺️😘 ( ហេងឡុង សំអាង )»
នេះបង្ហាញថា ជាលើកទីមួយហើយដែលអ្នកទាំងពីរបានចាប់ដៃគ្នា ធ្វើជាកូនកម្លោះកូនក្រមុំឲ្យសម្អាងការ ទោះបីអ្នកនាងសារ៉ាយ សក្ខណា មានវ័យជ្រេរជាងលោក ណាខុន ក៏ពិតមែន ប៉ុន្ដែមិនជាមានអ្វីទាស់ទេ ពួកគាត់បានក្លាយជាដៃគូយ៉ាងសមសួន៕