រកឃើញជើងខ្លាំងលួច អាខោនហ្វេសប៊ុកគេហើយ ខលវីឌីអូមកឌឺម្ចាស់ដើមទៀត
រតនៈពិសីដែលជាតារាចម្រៀងវ័យក្មេងមានរូបសម្រស់ស្រស់សោភានៅក្នុងប្រទេសកម្ពុជាបាន ជួបរឿងរន្ធត់ និងហួសចិត្តជាទីបំផុត បន្ទាប់ពីគណនីហ្វេសប៊ុករបស់នាងដែលមានឈ្មោះថា Ratanak Pisey ត្រូវបានជនអនាមិកលួចយក ( Hack) កាលពីអង្គារកន្លងមកនេះ។


គណនីហ្វេសប៊ុកដែលត្រូវបានជនអនាមិកលួចយកទៅប្រើប្រាស់របស់កញ្ញា រតនៈ ពិសីគឺត្រូវបានគេ ដឹងថាមានទស្សនិកជនដែលគាំទ្ររូបនាងបានធ្វើការ Follow ចំនួន 15196 នាក់ ហើយក្នុងនោះ ផងដែរ ក៏មានមិត្តភក្តិចំនួន 4784 ផងដែរ។



អ្វីដែលកាន់តែធ្វើឲ្យស្រីស្រស់មានការហួសចិត្ត និងមួម៉ៅដែរនោះគឺ ជនអនាមិកដែលបានលួចយក គណនីរបស់ រតនៈ ពិសីបានធ្វើការខលជាវីឌីអូមកបញ្ឈឺកញ្ញាថែមទៀត បន្ទាប់ពីជនរូបនេះលួចយក អាខោន របស់កញ្ញាបានសម្រេច។



ទន្ទឹមនឹងគ្នានោះដែរ កញ្ញា រតនៈពិសីបានអំពាវនាវឲ្យមិត្តភក្តិរបស់នាងនៅក្នុងគណនីចាស់ជួយ ប្លុក ចោល និងជួយ Report គណនីចាស់ដែលត្រូវក្រុមជនអនាមិកលួចយក។ ហើយក្នុងនោះដែរកញ្ញា ក៏បាន បង្ហាញពីគណនីថ្មីរបស់ខ្លួនសម្រាប់មិត្ត និងទស្សនិកជនដែលគាំទ្ររូបនាងទាំងអស់បានដឹង និងធ្វើការ អេតមកកាន់កញ្ញាសារជាថ្មីឡើងវិញ៕



សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់