យ៉ែម សំអូន រត់ទៅស្រោចទឹកលើករាសី ទាន់ថ្ងៃ មាឃបូជា

530 Views
February 1, 2018

តារាចម្រៀងដែលទើបតែមានដំណឹងថាបានទិញផ្ទះវីឡាយ៉ាងស្គឺមស្កៃ លោក យ៉ែម សំអូន បានទៅរក ព្រះសង្ឃដើម្បីធ្វើការស្រោចទឹក ខណៈពេលម្សិលមិញគឺជាថ្ងៃបុណ្យ មាឃបូជា។

 

 

 

 

 

 

យ៉ែមសំអូន ត្រូវបានគេដឹងថាជាកំពូលតារាចម្រៀងជើងចាស់មួយរូបដែលមានប្រជាប្រិយជា យូរណាស់មកហើយ មិនត្រឹមតែយុវវ័យប៉ុណ្ណោះទេ ដែលស្គាល់រូបលោក ក៏ប៉ុន្តែសម្រាប់មនុស្ស វ័យកណ្តាល ក៏បានគាំទ្រ លោក យ៉ែម សំអូន យ៉ាងពេញទំហឹងផងដែរ។

 

 

 

 

 

 

កាលពីពេលថ្មីៗនេះ លោក​យ៉ែម សំអូន ក៏ទើបតែមកពីធ្វើការសម្តែងនៅប្រទេសកូរ៉េផងដែរ ដែលលោក បានធ្វើការបង្ហាញរូបភាពជាច្រើនសន្លឹកដើម្បីផ្ញើរមកកាន់ទស្សនិកជនជាទីនឹងរលឹករបស់លោក ផងដែរ។

 

 

 

 

 

 

គួរបញ្ជាក់ថា យ៉ែម សំអូនហាក់ទទួលបានការចាប់អារម្មណ៍ច្រើនគួរសមពីសំណាក់មហាជនសម្រាប់ មួយរយៈពេលចុងក្រោយនេះ បន្ទាប់ពីលោកត្រូវបានញ៉ាំញីដោយសារតែបញ្ហាគ្រួសារអស់រយៈពេលជា យូរឆ្នាំដោយក្នុងនោះលោក និងអតិតភរិយាអ្នកនាងយ៉ាន​ លីនដា បានសម្រេចចិត្តចែកផ្លូវគ្នាផងដែរ៕

 

 

 

 

 

 

 

Facebook Comment

Related Articles