តោះស៊ែរ ! ឆ្នាំចំនួន ៥ មានរាសីស្រុតចុះខ្លាំងក្នុងថ្ងៃទីមួយនៃដើមខែ

1396 Views
February 1, 2018

ទោះបីជាសព្វថ្ងៃវិទ្យាសាស្រ្តមានភាពជឿនលឿនដល់កម្រិតមួយខ្លាំងយ៉ាងណាក្តី​ក៏ប្រជាជនខ្មែរនៅតែ មានជំនឿលើជោគជាតារាសិដដែល។ ហើយជមនឿមួយនេះគឺមានតាំងពីសម័យបុរាណមកម្លេះ មិនមែន ទើបតែមាននាពេលបច្ចុប្បន្ននោះឡើយ។

 

យ៉ាងណាមិញបើក្រឡេកមកមើលជោគជាតារាសី នៃឆ្នាំ ចំនួន ៥ ហាក់ដូចជាមិនសូវអំណោយផលនោះទេ ពោលគឺមានការស្រុតចុះខ្លាំងតែម្តងសម្រាប់ថ្ងៃទីមួយនៃដើមខែ កុម្ភះនេះ។

 

ចំនួនឆ្នាំទាំង ៥ ដែលមានរាសីស្រុតចុះយ៉ាងខ្លាំងមានដូចជា៖

 

  • ឆ្នាំជូត

 

 

 

 

រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នកឃើញ​ថា​ជួប​បញ្ហា​ចូលលុកលុយ​ច្រើ់ន​បន្តិច​ហេតុនេះ ​គប្បី​ប្រយ័ត្នប្រយែង​។ ​ការរស់នៅ​លោកអ្នក​អាច​មាន​ដំណឹង​មិនល្អ​មក​ប៉ះទង្គិច​ផ្លូវចិត្ត​ច្រើន តែ​យ៉ាងណា​រឿង​រាវ ​ខ្លះ​បើ​លោក​អ្នក​ធ្វើ​មិនដឹងមិនឮ​ទើប​ជាការ​ប្រពៃ​បំផុត​។ ​ការប្រកប​ជំនួញ​ទី ជិត​ឆ្ងាយ ​ផល​កម្រៃ​ជួប​ផល​លំបាក​ច្រើន​ពិសេស​កើត​រឿង​រាវ​ប្រទាំង​ប្រទើស​មិនសូវ​ល្ហែល្ហើយ​ទៀតផង​។​ ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​លោកអ្នក​តោង​ប្រយ័ត្ន​អ្នក​ទី​បី​ចូល​មក​លុកលុយ​នាំ​កើតរឿង​ឈាន​ដល់​ការបែកបាក់​៕

 

 

 

 

  • ឆ្នាំខាល

 

 

 

 

រាសី​ស្រុតចុះ​។​ នៅក្នុង​ថ្ងៃ​នេះ​ដួង​រាសី​របស់​លោក​អ្នក​ជួប​លើ​កំណាត់​ផ្លូវ​រដិបរដុប​ច្រើន​ ម្ល៉ោះហើយ​ធ្វើ ឱ្យ​ងាយ​ជួប​បញ្ហា​ប៉ះទង្គិច​ជាមួយ​អ្នក​ដទៃ​ណាស់ ​គប្បី​មាន​ការប្រយ័ត្នប្រយែង ​បន្តិច​ទើប​គ្មាន​បញ្ហា ​អាក្រក់ ​ណា​កើតឡើង​។​ ក្រៅពី​នេះ​បើ​លោក​អ្នក​មាន​កិច្ចការ​អ្វី​គប្បី​មាន​ការប្រញាប់​ឆាប់​បញ្ចប់ ​នាពេលនេះ​ក៏​ប្រសើរ​ដែរ​ពីព្រោះ​ថា​មិន​ត្រូវ​រែក​ពន្ធ​ផល​លំបាក​ច្រើន​នា​ថ្ងៃ​ខាងមុខ​។​ សម្រាប់​អ្នក ​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​លោក​អ្នក​ឱ្យ​ប្រយ័ត្ន​ជនខិលខូច​តាម​លួច​បន្លំ​ឬ​បង្ក​រឿង​ដោយ​ប្រការ​ណាមួយ​។ ​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មាន​ការងាយ​ផ្ទុះ​កំហឹង​ដាក់គ្នា​ណាស់ ​គប្បី​មាន​ការចេះ ​សម្រប​តាមចិត្ត​គ្នា​បន្តិច​ទើប​ប្រសើរ​៕

 

 

 

 

  • ឆ្នាំថោះ

 

 

 

 

រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​មាន​ការផ្លាស់ប្តូរ​អារម្មណ៍​ហើយ​ការ​ប្រកបការងារ​ក៏​តែង​រាំងស្ទះ​ញឹកញាប់​ច្រើន​ផង​។​ក្រៅពី​នេះ​ការរស់នៅ​លោកអ្នក​ចូរ​ប្រយ័ត្ន​ការ​មានទំនាស់​សម្តី​ជាមួយ​ក្រុម​មនុស្ស​នៅ​ក្បែរ​ខ្លួន​ពិសេស​អាច​ត្រូវ​គេ​ស្តីបន្ទោស​ឬ​ជេ​រស្តី​ក្នុង​រឿង​អ្វីមួយ​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​មាន​ភាព​ប្រទាំង​ប្រទើស​ទាំង​ក្នុង​ក្រុមគ្រួសារ​និង​អ្នក​មាន​មុខរបរ​ដូច​គ្នា​។​ ​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់​យក​នរណាម្នាក់​ ជា​គូគាប់​ត្រូវ​ចេះ​ពិនិត្យពិច័យ​ឱ្យបាន​ច្បាស់លាស់​ទើប​មិន​ត្រូវ​មក​រែក​កម្ម​នៅ​គ្រា​ខាងមុខ ៕

 

 

 

 

  • ឆ្នាំមមែ

 

 

 

 

រាសី​ស្រុតចុះ​។​ ក្នុង​ថ្ងៃ​នេះ​ដោយសារ​ដួង​រាសី​បាន​ស្រុតចុះ​វិញ​ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​មិន​អាច​ធ្វើ​ទាំង​ប្រញាប់ប្រញាល់​ដោយ​មិន​មើល​មុខ​ក្រោយ​បាន​ទេ​បើ​ពុំនោះ​នឹង​ជួប​ផល​លំបាក​តាម​ក្រោយ​វិញ​ជាក់​ជា​ពុំខាន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូ​របើ​លោក​អ្នក​មាន​បំណង​ចង់​បោះទុន​ទៅលើ​អ្វី​មួយ​ត្រូវ​ប្រយ័ត្នប្រយែង​ពីព្រោះ​ផ្លែផ្កា​ទទួលបាន​មក​វិញ​មាន​ភាព​យ៉ាប់យ៉ឺន​ណាស់​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិន​សូវ​មាន​សុ​វត្តិភាព​ទេ​គប្បី​មាន​ការបន្ថែម​ ប្រុងប្រយ័ត្ន​។ រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ប្រទាំង​ប្រទើស​ដែល​ងាយ​កើតរឿង ​ជម្លោះ​វិវាទ​ចំពោះ​គ្នា​តែ​ក៏​ងាយ​ផ្អែមល្ហែម​ដែរ​៕

 

 

 

 

  • ឆ្នាំរកា

 

 

 

 

រាសី​ស្រុតចុះ​។​ នៅ​ថ្ងៃ​នេះ​ទោះ​ចង់​សម្រេចចិត្ត​ធ្វើ​អ្វី​មួយ​គប្បី​មាន​ការគិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ព្រោះថា​បើ​មាន​ការសម្រេចចិត្ត​ត្រូវ​នឹង​មាន​ការ​ចម្រើន​លូតលាស់​ទៅមុខ​តែ​បើ​សម្រេចចិត្ត​ខុស​វិញ​នាំ​តែ​មាន​ការ​ចុកចាប់​ផ្លូវចិត្ត​ប៉ុណ្ណោះ​។​ការរស់នៅ​ងាយ​កើត​បញ្ហា​ជម្លោះ​ជាមួយ​អ្នក​ដទៃ​ណាស់​គប្បី​ប្រយ័ត្នប្រយែង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​អុជអាល​អ្វីមួយ​នាំឱ្យ​កើត​ការក្តៅក្រហាយ​បង្ក​ជា​ជម្លោះ​ជាមួយ​អ្នក​ដទៃ​ឡើង​។​ ​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​ជួប​រឿង​ទុក្ខ​ប៉ុន​ភ្នំ​ចង់​ទៅ​មុខ​មិន​រួច ​ថយក្រោយ​ក៏​មិន​កើត​៕

 

 

 

Facebook Comment

Related Articles