ច្បាស់ជាគក់ទ្រូង ពេលដឹងតម្លៃកាបូបនិងស្បែកជើងជំទាវ លី យ៉ាណា មួយឈុតនេះ!

2086 Views
February 2, 2018

លោកជំទាវ លី យ៉ាណា ដែលមានសម្រស់ស្រស់ស្អាតដូចជាទេពអប្សរ គឺជាអតីតអ្នកសិល្បៈមួយរូប ហើយសព្វថ្ងៃ លោកជំទាវបានក្លាយជាភរិយារបស់អ្នកឧកញ៉ា ហុង ពីវ ដែលមានឋានៈថ្លៃថ្នូរ ព្រមទាំងមានកេរ្ដិ៍ឈ្មោះល្បីល្បាញ។ ដូច្នេះហើយទើបទស្សនិកជននៅតែចង់ដឹងចង់លឺពីជីវិតឯកជនរបស់លោកជំទាវជានិច្ច។

 

 

 

 

 

 

 

 

ខណៈពេលដែលជំទាវលី យ៉ាណា ឧស្សាហ៍បង្ហាញមុខជាមួយនឹងស្វាមីនិងបុត្រីជាទីស្រឡាញ់ នៅតាមកម្មវិធីផ្សេងៗ បានធ្វើឲ្យលោកជំទាវរូបនេះតែងតែទទួលបានចំណាប់អារម្មណ៍ខ្លាំងពីមហាជន មិនថាតែរូបសម្រស់ ការតុបតែងខ្លួន និង ការស្លៀកពាក់ ជាដើម នោះទេ។ ជាក់ស្ដែង កាលពីពេលថ្មីៗនេះ ជំទាវ លី យ៉ាណា បានបង្ហោះរូបថតប៉ុន្មានសន្លឹកដែលលោកជំទាវ ស្លៀកឈុតប្រពៃណីខ្មែរយ៉ាងផូរផង់ ចូលរួមក្នុងពិធីមង្គលការ ដែលធ្វើឲ្យមហាជនលាន់មាត់សរសើរថា ទាំងស្អាតទាំងសក្ដិសមថ្លៃថ្នូរ។

 

 

 

 

 

 

 

 

 

 

មិនត្រឹមតែឈុតប្រពៃណីស្រស់ស្អាតទេ លោកជំទាវក៏បានរំលេចនូវកាបូបនិងស្បែកជើងពណ៌ផ្កាឈូកដែលមើលទៅឡើងទាក់ភ្នែកតែម្ដង។ បើនិយាយពីតម្លៃវិញ ពេលដឹងហើយ ស្ទើរតែស្លុតចិត្តនិងគក់ទ្រូង សម្រាប់យើងជាពលរដ្ឋធម្មតា ព្រោះស្មើនឹងតម្លៃរថយន្ដមួយគ្រឿង។ តាមការស្រាវជ្រាវ កាបូបរបស់លោកជំទាវ គឺ ម៉ាក Hermes ស្បែកក្រពើដ៏ប្រណីតដែលមានតម្លៃខ្ទង់ ២ម៉ឺនដុល្លា ឯណោះ។ ចំណែកឯស្បែកជើងវិញ ក៏មិនធម្មតាដែរ គឺជាម៉ាក Manolo Blahnik ដែលមានតម្លៃប្រមាណ ១ពាន់ដុល្លា។

 

 

 

 

 

 

 

 

ដូចនេះហើយបានជាមាននារីៗមិនតិចនាក់ទេដែលសរសើរនិងច្រណែនចំពោះវាសនាដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ លី យ៉ាណា ដែលមានទាំងរូបឆោមស្រស់ស្អាតហើយមានសំណាងបែបនេះទៀត៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Facebook Comment

Related Articles