ខ្លាំងបាត់ ត្រីក្រឹមនេះអាចធ្វើឲ្យចក្ខុវិញ្ញាណភ្លឺវិញបាន

នៅពេលនេះមនុស្សដែលមានចក្ខុខ្សោយ មើលរបស់អ្វីមិនសូវច្បាស់គឺអាចមាន សង្ឃឹម ទទួលបាន ភ្នែកដែលអាចមើលអ្វីគ្រប់យ៉ាងច្បាស់ឡើងវិញហើយ បន្ទាប់ពីអ្នកវិទ្យាសាស្រ្តក្នុងសកលវិទ្យាល័ចក្រភពអង់គ្លេសបានរកឃើញកោសិកា ត្រីម្យ៉ាងដែលគេហៅថា “ Zebrafish” អាចជួយភ្នែកភ្លឺច្បាស់ឡើងវិញ។
តាមរយៈក្រុមអ្នកវិទ្យាសាស្រ្តដដែលបញ្ជាក់ថា នៅក្នុងកោសិតការរបស់ត្រី សេះបង្កង់ (Zebrafish) គឺមានកោសិការដែលភ្នែកមនុស្សត្រូវការជាចាំបាច់ សម្រាប់ធ្វើឲ្យភ្នែកមានសភាពភ្លឺថ្លាឡើងវិញ។
ជាមួយគ្នានេះដែរក្រុមអ្នកវិទ្យាសាស្រ្តពន្យល់ថា ជម្ងឺភ្នែកខ្សោយគឺមាន ២ ប្រភេទ ដែលពេលខ្លះវាបានបង្ករឲ្យភ្នែករបស់មនុស្សមានសភាពស្ងួតក្តៅ និងពេលខ្លះវា បង្ករជាការហូរទឹកភ្នែកមិនឈប់។ ទាំងអស់នេះគឺវាបណ្តាលឲ្យមានស្នាមនៅក្បែរ នឹងប្រាស្រីភ្នែក និងបណ្តាលឲ្យភ្នែកស្រវាំងមើលមិនច្បាស់តែម្តង។
គួរបញ្ជាក់ថាត្រីសេះបង្កង់គឺត្រូវបានអ្នកវិទ្យាសាស្រ្តភាគច្រើនយកមកធ្វើការពិសោធន៍ផ្សេងៗ ហើយក្នុងនោះដែរពួកគេក៏បានរកឃើញកោសិការផ្សេងៗ នៅក្នុងខ្លួនរបស់ត្រីប្រភេទនេះ។ ដោយកន្លងមកមានតែសត្វកណ្តុរតែប៉ុណ្ណោះ ដែលមានកោសិការភាគច្រើនដូចគ្នាជាមួយនឹងមនុស្ស៕
ប្រភព៖ express