មិនដែលឃើញទេ! ដុំភ្លើងហោះធ្លាក់មកពីលើំមេឃ ធ្វើឲ្យអ្នកស្រុកផ្អើលភ័យមិនស្ទើរ… (វីឌីអូ)
រឿងរ៉ាវដ៏គួរឲ្យភ័យតក់ស្លុតនេះបានកើតឡើងនៅក្នុងភូមិមួយ នៅក្នុងប្រទេសប៉េរូ ដែលបានធ្វើឲ្យអ្នកស្រុកផ្អើលឈូឆរ និងលោះព្រលឹងព្រោះតែដុំភ្លើងចម្លែក៣ដុំដែលហោះចុះមកពីលើមេឃទាំងកណ្ដាលថ្ងៃបែបនេះ។


បើតាមសាក្សីបានឲ្យដឹងថា ជាដំបូងពួកគេគិតថា នេះគឺជាអាចម៍ផ្កាយដែលធ្លាក់ចុះមក ប៉ុន្ដែដុំនោះបែរជាមានរាងមូល ព្រមទាំងមានរបស់ចម្លែកៗ ទាំងអស់៣ដុំ ឯណោះ។ ម៉្យាងវិញទៀត តាមការព្យាករណ៍ គ្មានអ្នកជំនាញណាអះអាងថា នឹងមានអាចម៍ផ្កាយធ្លាក់ពីលំហអាកាសចុះមកដីឡើយ។ អ្វីដែលកាន់តែមិនធម្មតាទៀតនោះ គឺខណៈពេលដែលដុំទាំងនោះធ្លាក់ចុះមក គេសង្កេតឃើញថា គ្មានវត្តមានយន្ដហោះឆ្លងកាត់តំបន់នោះឡើយ។



ចុងក្រោយ គេសន្និដ្ឋានថា ដុំភ្លើងនិងរបស់អាថ៍កំបាំងទាំងនេះ អាចជាប្រព័ន្ធតារារណប (satellite) ចាស់ៗនៅលើលំហអាកាសដែលអ្នកវិទ្យាសាស្រ្តឈប់ប្រើប្រាស់ ហើយវាក៏ធ្លាក់មកភពផែនដី។ សំណាងហើយដែលវាមិនមែនជាដុំអាចម៍ផ្កាយ ហើយមិនបានធ្លាក់មកប៉ះពាល់ជីវិតរបស់ប្រជាជនណាម្នាក់៕


https://www.youtube.com/watch?v=QnJdZFKo04g
ប្រភព៖ ladbible
សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់