កូនស្រីរបស់លោកយ៉ែម សំអូន ទប់ទឹកភ្នែកមិនបានពេលឃើញឪពុកធ្វើដាក់ខ្លួនបែបនេះ…

888 Views
February 2, 2018

លោក​ យ៉ែម​ សំអូន គឺជាតារាសម្ដែងជើងចាស់ដែលមានឈ្មោះបោះសម្លេង និងជាអតីតស្វាមីរបស់តារាសម្ដែងស្ដ្រីដ៏ល្បីមួយរូបគឺអ្នកនាង យ៉ាន លីដា ហើយអ្នកទាំងពីរក៏បានបែកបាក់គ្នា ដោយទទួលបានចំណងដៃកូនស្រីដល់ស្រស់ស្អាត។

 

 

 

 

ទោះបីជាជីវិតគូរបស់អ្នកពីរមិនអាចបន្តទៅមុខទៀតយ៉ាងណាក្ដី ប៉ុន្ដែក្ដីស្រលាញ់របស់លោកចំពោះកូនស្រីដែលជាគ្រាប់ពេជ្រនោះនៅតែដដែល ឬ ខ្លាំងជាងមុនទៅទៀត ។ បន្ទាប់ពីបែកបាក់គ្នាលោក បានត្រូវបង្ខំចិត្តរស់នៅឆ្ងាយពីកូនស្រីដោយរូបលោកបានត្រលប់មករស់នៅប្រទេសកម្ពុជា រឹឯកូនស្រីរបស់លោកវិញរស់នៅឯប្រទេសអូស្ត្រាលីជាមួយនឹងម្ដាយ ។ លោកតែងតែបង្ហាញពីអារម្មណ៍ និង ក្ដីនឹករលឹកទៅដល់កូនស្រីតាមរយៈការបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់លោក ដោយក្នុងនោះលោកបានប្រើនូវពាក្យសម្ដីជំនួសដោយអារម្មណ៍នឹករបស់លោក ។

 

 

 

 

 

 

 

 

នៅពេលថ្មីៗនេះក៏ជាពេលដែលរូបលោកបានមានឱកាសជួបជាមួយកូនស្រីរបស់លោក ហើយលោកបានបង្ហោះរូបឳបកូនស្រីយ៉ាងណែននឹងបានសរសេរថា ៖

 

 

 

«រយលានអត្តន័យ ហើយជាកម្លាំងថាមពល និងកម្លាំងចិត្តមិនអាចកាត់ថ្លៃបាន ។ ពិតជារំភើបណាស់ដែលមានកូននៅក្នុងជីវិត តួនាទីរបស់ប៉ា ប៉ាមិនដែលភ្លេចម្ដងណាឡើយ ការស្រលាញ់កូនគឺមាននៅក្នុងគំនិត និងបេះដូងហើយក៏ជាការស្រលាញ់ដែលមិនប្រែប្រួល អ្វីដែលសំខាន់វាជាអានុស្សាវរីនិងជាការចង់ចាំមិនអាចបំភេចបាន» ។

 

 

 

 

Facebook Comment

Related Articles