ផ្អើលអ្នកគាំទ្រចុចមើលវីឌីអូហង្សមាសដោយសារតែលោក​នីកូ (មានវីឌីអូ)

1849 Views
February 3, 2018

នីកូតារាចម្រៀងសម្លេងស្រទន់បានធ្វើឲ្យទស្សនិកជនគាំទ្រនាំគ្នាចូលទៅ ឆានែល យូធូបរបស់ផលិតកម្ម រស្មីីហង្សមាសយ៉ាងច្រើន កុះករ បន្ទាប់ពីតារាចម្រៀងរូបនេះបានក្លាយជាសមាជិកជ្រកក្រោម មហាគ្រួសាររស្មីហង្សមាស។

 

 

 

 

 

 

 

 

ត្រឹមតែរយៈពេលមួយថ្ងៃប៉ុណ្ណោះ បទចម្រៀងរបស់ នីកូ ត្រូវបានទទួលការគាំទ្រយ៉ាងច្រើនពីសំណាក់ប្រិយ មិត្ត ពោលគិតមកទល់នឹងពេលនេះគឺមានចំនួនអ្នកចូលមើលបានចំនួន ១០ ម៉ឺននាក់ហើយ។

 

 

 

 

 

 

 

 

 

 

នីកូជាតារាចម្រៀងមួយរូបដែលទស្សនិកជនបានស្គាល់យ៉ាងច្បាស់តាមរយៈបទចម្រៀងល្បីៗរបស់លោក កាលពីទើបតែចេញច្រៀងលើកដំបូងៗ។ ក្នុងនោះដែរក៏មានអ្នកគាំទ្រនារីៗ ជាច្រើនបានលង់នឹង សម្រស់របស់តារាចម្រៀងសាច់សរខ្ចីរូបនេះផងដែរ។

 

 

 

 

 

 

 

 

បន្ទាប់ពីផ្លាស់ក្លាយជាតារាចម្រៀងក្នុងផលិតកម្មរស្មីហង្សមាស នីកូ នឹងត្រូវនៅក្នុងទ្រនំរួមគ្នា ជាមួយនឹងបងប្រុសបង្កើតរបស់ខ្លួន ណុប បាយ៉ារិទ្ធដែលជាតារាចម្រៀងជើងចាស់ប្រចាំផលិតកម្ម ហង្សមាសជាយូរណាស់មកហើយ។

 

 

 

 

 

 

 

 

 

 

 

គួរបញ្ជាក់ថា នីកូជាតារាចម្រៀងទី ២ ហើយដែលបានមកចូលរួមជាមួយនឹងផលិតកម្មរស្មីហង្សមាស បន្ទាប់ពីការផ្លាស់មករបស់តារាចម្រៀងកំពូល ខេមរៈ សិរីមន្តកាលពីឆ្នាំ ២០១៧ កន្លងមកនេះ ដោយក្នុងនោះបទចម្រៀងរបស់លោក នៅក្នុងផលិតកម្មថ្មីរបស់ខ្លួនបានទទួលការគាំទ្រជាច្រើនពី សំណាក់ប្រិយមិត្ត៕

 

 

 

 

 

 

 

 

 

Facebook Comment

Related Articles