ស្ងាត់ៗ កែវ ស្រីនាង បើកហាងថ្មី ជប់លៀងហៅសុទ្ធតែតារាៗ
តារាជើងចាស់ដ៏ល្បីល្បាញ អ្នកនាង កែវ ស្រីនាង គឺជាតារាសម្ដែងមួយដួងដែលនៅតែមានសម្រស់ស្រស់ស្អាត ទោះបីជាអ្នកនាងមានវ័យរាងជ្រេរក៏ដោយ ខណៈពេលដែលការងារសិល្បៈរបស់អ្នកនាង ហាក់ដូចជាមានសកម្មភាពខ្លះៗឡើងវិញ ក្រោយពីបាត់មុខអស់រយៈពេលជាច្រើនឆ្នាំ។



សព្វថ្ងៃ អ្នកនាង កែវ ស្រីនាង មានស្វាមីនិងបុត្រ រស់នៅយ៉ាងមានសុភមង្គល ប៉ុន្ដែទស្សនិកជនជាច្រើននៅតែបង្ហាញការគាំទ្រចំពោះការងារសិល្បៈ ក៏ដូចជានៅតែតាមដានជីវិតឯកជនរបស់អ្នកនាង។ ងាកមកមើលការងារសិល្បៈ អ្នកនាង កែវស្រីនាង
បានបង្កភាពភ្ញាក់ផ្អើលខ្លាំងកាលពីពេលថ្មីៗនេះ ដោយអ្នកនាងបានថត MV យ៉ាងស៊ិចស៊ី រោលរាល ជាមួយនឹង លោក អេនឌី ដែលផ្ទុះទាំងការគាំទ្រ និង ការរិះគន់យ៉ាងចាស់ដៃ ពីសំណាក់មហាជន។




ចំណែកឯការរកស៊ីវិញ ស្របពេលដែលមិត្តរួមការងារជាច្រើននាក់ មានមុខរបររកស៊ីផ្ទាល់ខ្លួន ក្រៅពីការងារសិល្បៈ កាលពីពេលថ្មីៗនេះ អ្នកនាង កែវ ស្រីនាង ក៏បានបើកសម្ពោធហាងថ្មីមួយហ្នឹងគេផងដែរ។ ហាងរបស់អ្នកនាង សុខ ស្រីនាង មានឈ្មោះថា ស្រីនាងសាឡន II ជាហាងកាត់សក់នារី មានទីតាំងនៅក្នុងបុរីប៉េងហួត ផ្លូវ ឯកឧត្តម ជាសុផារ៉ា។




នៅក្នុងថ្ងៃជប់លៀងឡើងហាងថ្មី គេសង្កេតឃើញវត្តមាន តារាៗ ដែលជាមិត្តភក្ដិជិតស្និទ្ធរបស់ អ្នកនាង កែវ ស្រីនាង ដូចជា វីជេ អាណូ លោក អេនឌី អ្នកនាងប៊ីរីយ៉ា ជាដើម ដែលមកចូលរួមអបអរសាទរកម្មវិធីរបស់ អ្នកនាង៕






សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់