ម្ចាស់បទ “សុំស្រលាញ់ សុំ Password” ជួយរឿងស៊យទាំងព្រលឹមដោយសារ តែគណនី ហ្វេស ប៊ុក

891 Views
February 3, 2018

ម្ចាស់បទ “សុំស្រលាញ់ សុំ Password” ឆន សុវណ្ណរាជបានជួយរឿងស៊យទាំងព្រឹក បន្ទាប់ពីគណនីសង្គម ហ្វេស ប៊ុករបស់ខ្លួន ត្រូវបានជនអនាមិកលួចយក បានសម្រេចជាផ្លូវការ។

 

 

 

 

 

 

 

 

កំពូលតារាចម្រៀងប្រចាំផិតកម្មរស្មីហង្សមាសរូបនេះបានរៀបរាប់នៅលើបណ្តាញសង្គម Instagram ថា៖ “ថ្ងៃនេះ Account Facebook របស់ខ្ញុំត្រូវបាន អ្នកជំនាញខាង Facebook និង ជំនាញខាង IT ម្នាក់បានHake និង Block ចោលយក ទៅបានសំរេច ទោះបីជាខ្ញុំខំការពារដោយប្រព័ន្ធសុវត្ថិភាព និងព្យាយាមទាញយកមកវិញយ៉ាងណាក៏ដោយ នេះជាព័ត៌មានមួយផ្តល់ជូន បងប្អូនមិត្តភ័ក្តិនិងមិត្តអ្នកគាំទ្រទាំងអស់ជ្រាបជាព័ត៌មានសូមអរគុណ Account Facebook ថ្មីរបស់ខ្ញុំ នឹងមានក្នុងពេលឆាប់ៗនេះ”។

 

 

 

 

 

 

 

 

យ៉ាងណាមិញមួយរយៈពេលចុងក្រោយនេះគណនីសង្គមរបស់តារាៗមួយចំនួនតែងតែទទួលរងការវាយប្រហារពីជនអនាមិកលួចយកទៅបាត់។ ជាតួយ៉ាងសម្រាប់ ព្រឹត្តការណ៍ចុងក្រោយនៃការលួចយកគណនីសង្គមគឺបានកើតឡើងទៅលើកញ្ញា រតនៈ ពិសីផងដែរ។

 

 

 

 

 

 

 

 

ក្នុងនោះដែរក្រុមជនអនាមិកមិនត្រឹមតែលួចយកប៉ុណ្ណោះទេ ក៏ប៉ុន្តែពួកគេ ថែមទាំងឆ្លៀតខលមកបញ្ឈឺម្ចាស់ដើមទៀតផង។

 

 

 

 

 

 

 

 

គួរបញ្ជាក់ថាលោក ឆន សុវណ្ណរាជ គឺជាតារាចម្រៀងមួយរូបដែលត្រូវបាន ទស្សនិកជន ទូរទាំងប្រទេសស្គាល់យ៉ាងច្បាស់តាមរយៈសំនៀហដ៏ស្រទន់របស់លោក ជាពិសេសគឺលោកបានបង្ហាញវត្តមានក្នុងនាមជាគណកម្មការក្នុងកម្មវិធីធំៗចំនួន ២ របស់ទូរទស្សហង្សមាស។ ហើយក្នុងការបញ្ជាក់របស់លោក សង្ឃឹមថា ទស្សនិកជន នឹងគាំទ្រ គណនីថ្មីរបស់លោក ដែលបង្កើតក្នុងពេលឆាប់ៗ៕

 

 

 

 

 

Facebook Comment

Related Articles