មិនស្មានថាសូម្បីតែអេដា ក៏មានជំនឿ ឡើងទៅលើវត្តភ្នំដែរ!
កាលពីពេលថ្មីៗនេះ តារាចម្រៀង Original អេដា បានត្រឡប់មកកាន់ប្រទេសកម្ពុជាវិញហើយ ក្រោយពីដើរកម្សាន្ដជាមួយនឹងគូស្នេហ៍ជាទីស្រឡាញ់ ទៅដល់ទឹកដីអាមេរិក ស្របពេលដែល អេដា ហាក់ដូចជាស្ងាត់ មិនទាន់ចេញបទចម្រៀងថ្មីនៅឡើយទេ សម្រាប់ដើមឆ្នាំ២០១៨នេះ។

តារាចម្រៀងស្រីស្អាតរាងតូចច្រឡឹង ម្ចាស់បទ «គ្រាប់ពេជ្រ» ម្នាក់នេះ ត្រូវបានប្រិយមិត្តស្គាល់ថា ជាតារាដែលមានរសនិយមបែបបរទេស លោកខាងលិច ចេះនិយាយភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ។ មិនថាតែការស្លៀកពាក់ តុបតែងខ្លួន ការនិយាយស្ដី នោះទេ អេដា មានបែបផែនដូចជាអ្នកលោកលិចទៅហើយ។ ប៉ុន្ដែ នៅក្នុងថ្ងៃមាឃបូជា កន្លងមកនេះ អេដា បានបង្កការភ្ញាក់ផ្អើលដល់មហាជន ដោយគេមិននឹកស្មានថា នាងជាកូនកាត់ចិនហើយមានជំនឿនឹងការសែនឡើយ។

យើងមិនច្បាស់ថា អេដា កើតឆ្នាំអ្វីនោះទេ ប៉ុន្ដែ ប្រាកដណាស់គឺនាងបានឡើងទៅលើវត្តភ្នំ ដើម្បីសែនកាត់ឆុង មិនខុសពីប្រជាជនដែលជឿថាឆ្នាំរបស់ខ្លួនឆុងនឹងឆ្នាំចនោះទេ។ ក្នុងនោះគេសង្កេតឃើញ គូស្នេហ៍រូបសង្ហារបស់អេដា បានអមដំណើរជូននាងទៅលើវត្តភ្នំផងដែរ។

គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំ មុនពេលដែលចូលឆ្នាំចិនឆ្នាំថ្មី ប្រជាជនខ្មែរកាត់ចិន មានជំនឿយ៉ាងមុតមាំនឹងការសែនកាត់ឆុង ដោយគេជឿថា ក្រោយពេលដែលសែនហើយ គ្រោះមិនល្អដែលប្រុងនឹងកើតឡើង នឹងរលាយសាបសូន្យ ហើយគេទទួលបានតែសំណាងល្អមកវិញ៕

សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់