មិនគួរឲ្យជឿសោះ ជាងកាត់សក់តាមផ្លូវនៅភ្នំពេញ ទាក់ទាញចំណាប់អារម្មណ៍ហើយត្រូវបានបរទេសសរសើរដល់ម្លឹង!

997 Views
February 3, 2018

ទោះបីជាពេលបច្ចុប្បន្ននេះ គេសង្កេតឃើញថា ហាងកាត់សក់ធំៗ ទំនើបៗ លំដាប់អ្នកមាន កាន់តែរីកដុះដាលនៅពាសពេញទីក្រុងភ្នំពេញ ប៉ុន្ដែ កន្លែងកាត់សក់ដែលនៅតាមដងផ្លូវនៅតែជាទីពេញចិត្តសម្រាប់បុរសៗដែលមានជីវភាពខ្សត់ខ្សោយនិងមធ្យម។

 

 

 

 

ខណៈពេលដែលអ្នកមានជីវភាពបង្គួរមើលរំលងជាងកាត់សក់នៅតាមផ្លូវបែបនេះ ហើយងាកទៅកាត់សក់នៅហាងធំៗ មុខរបរកាត់សក់តាមផ្លូវ បែរជាបានទាក់ទាញចិត្តជនជាតិបរទេសដែលជាជាងថតរូបម្នាក់ទៅវិញ។ លោក Robert Götzfried គឺជាជនជាតិអាល្លឺម៉ង់ ហើយលោកបានផ្តិតយកទិដ្ឋភាពកន្លែងកាត់សក់តាមវិថីជាច្រើននៅក្នុងរាជធានីភ្នំពេញ ព្រមទាំងបង្ហាញចំណាប់អារម្មណ៍ផ្ទាល់ផងដែរ។

 

 

 

 

លោកបានចំណាយពេល១០ថ្ងៃ នៅក្នុងរាជធានីយើង ហើយសម្គាល់ថា ជាងកាត់សក់តាមដងផ្លូវ មានស្ទើរតែគ្រប់ផ្លូវតែម្ដង ពិសេស ទោះបីជាជីវភាពប្រជាជនយើងខ្លះរកចំណូលបានតិច តែលោកកម្រឃើញបុរសទុកសក់ឲ្យគ្មានរបៀបនោះទេ។ លោកមានអារម្មណ៍ឥតព្រួយបារម្ភអ្វីសោះឡើយ ពេលនៅភ្នំពេញ ព្រោះលោកបានឃើញជាងកាត់សក់ទុករបស់របរចោល ទាំងមិនខ្លាចថាមានចោរណាមកលួច ទោះបីជាប្រជាជនយើងក្រខ្សត់ក៏ដោយ។

 

 

 

 

មិនតែប៉ុណ្ណោះ លោកនឹងត្រឡប់មកភ្នំពេញម្ដងទៀតនៅពេលឆាប់ៗ ហើយនឹងសាកកាត់សក់តាមផ្លូវហ្នឹងគេតែម្ដង។

 

 

 

 

ដូច្នេះ តោះមកមើលទិដ្ឋភាពដែលលោកបានថត ហើយលោកបានចែករំលែកបន្ដក្នុងវេបសាយបរទេសដ៏ល្បី Boredpanda ទៀតផង៖

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ប្រភព៖ boredpanda

Facebook Comment

Related Articles