ប្រធានហ្វេសប៊ុកថាចំនួនអ្នកលេង ហ្វេស ប៊ុក ធ្លាក់ចុះរហូតដល់ ៥០ លានម៉ោងក្នុងមួយថ្ងៃ

455 Views
February 5, 2018

ម្ចាស់បណ្តាញសង្គមដ៏ល្បីល្បាញ ( ហ្វេស ប៊ុក) លោក Mark Zuckerberg បានបង្ហាញលទ្ធផលនៃការ ស្ទាបស្ទង់មួយដែលមិនគួរឲ្យជឿសម្រាប់ដើមឆ្នាំ ២០១៨ នេះ ពោលគឺចំនួនអ្នកប្រើប្រាស់បណ្តាញសង្គម ដ៏មានប្រជាប្រិយមួយនេះបានធ្លាក់ចុះរហូតទៅដល់ ៥០ លានម៉ោងនៅក្នុងមួយថ្ងៃ។

 

 

 

 

 

 

 

 

ស្របគ្នានេះដែរតាមរយៈការស្ទាបស្ទង់ដដែលបានបង្ហាញថាចំនួននៃការធ្លាក់ចុះយ៉ាងច្រើននៃបណ្តាញសង្គមយក្សមួយនេះគឺបានកើនឡើងខ្លាំង ចាប់តាំងពីមានកំណែទម្រង់ថ្មីទៅលើការប្រើប្រាស់រួចមក។

 

 

 

 

 

 

 

 

ប្រធានបណ្តាញសង្គមហ្វេសប៊ុករូបនេះក៏បានឲ្យដឹងថាចំនួននៃការធ្លាក់ចុះនៃការចូលប្រើប្រាស់ហ្វេស ប៊ុករហូតទៅដល់ ៥០លានម៉ោងក្នុងមួយថ្ងៃ ដោយសារតែ បណ្តាញសង្គមយក្សមួយនេះ ចង់ កាត់បន្ថយ និងលុបបំបាត់ចោលរាល់ព័ត៌មានក្លែងក្លាយ និងមិនចង់ឲ្យជនឆ្លៀតឱកាសប្រើប្រាស់បណ្តាញសង្គម យក្សមួយនេះ ដើម្បីជាការផ្សព្វផ្សាយព័ត៌មានមិនពិត។

 

 

 

 

 

 

 

 

សម្រាប់ឆ្នាំ ២០១៨គឺជាឆ្នាំដែលលោក Mark ចាប់ផ្តើមផ្លាស់ប្តូរទម្លាប់របស់អ្នកប្រើប្រាស់បណ្តាញសង្គម ហ្វេស ប៊ុក ដោយក្នុងនោះ ហ្វេស ប៊ុក បានដាក់ឲ្យអ្នកប្រើប្រាស់របស់ខ្លួន នូវប៊ូតុងថ្មី “Explore Feed” ដែលវាបានបង្ករជាលក្ខណៈងាយស្រួល ដល់អ្នកប្រើប្រាស់ក្នុងការ តាមដាននូវប្រភពដែលខ្លួនមានទំនុកចិត្តខ្លាំងបំផុត។

 

 

 

 

 

 

 

ក៏ប៉ុន្តែសម្រាប់ការផ្លាស់ប្តូរការប្រើប្រាស់ថ្មីរបស់បណ្តាញសង្គម ហ្វេស ប៊ុក ក៏បានជះឥទ្ធិពលដល់អ្នកប្រើប្រាស់ផងដែរ ព្រោះការកាត់បន្ថយ ចំនួនដែលអាចមើលឃើញ ជាកត្តាមួយដែលធ្វើឲ្យអ្នកប្រើប្រាស់ មិនសូវចំណាយពេលច្រើនលើបណ្តាញសង្គមដូចលើកមុន។ ហើយវាក៏បានធ្វើឲ្យដៃគូរសហការផ្សាយពាណិជ្ជកម្មលើបណ្តាញសង្គមមួយនេះចាប់ផ្តើមពិចារណាឡើងវិញចំពោះការផ្សព្វផ្សាយផលិតផល ខ្លួនលើ ហ្វេស ប៊ុក៕

 

 

 

 

 

 

 

 

 

 

 

ប្រភព៖ rt

Facebook Comment

Related Articles