នៅចាំក្រុមចម្រៀងម្ចាស់បទ “My Love” អត់? មិនស្មានថាពេលនេះ ពួកគាត់ប្រែមុខមាត់ដល់ថ្នាក់មើលមិនស្គាល់!

948 Views
February 5, 2018
Tags:

កាលពីជិត២០ឆ្នាំមុន ពោលគឺចុងទសវត្សឆ្នាំ៩០ រហូតដល់ដើមឆ្នាំ២០០០ យុវវ័យដែលនិយមស្តាប់បទចម្រៀងជាភាសាអង់គ្លេស មិនថានៅជុំវិញពិភពលោកទេ រួមទាំងនៅប្រទេសកម្ពុជា នរណាៗក៏សឹងតែស្គាល់ក្រុមតារាចម្រៀងប្រុសសង្ហារទាំង៥រូប សញ្ជាតិអៀរឡង់ ដ៏ល្បីល្បាញ នោះគឺ ក្រុម Westlife និង ស្ដាប់បទចម្រៀងរបស់ពួកគាត់ស្ទើរតែគ្រប់គ្នា។

 

 

 

 

កាលសម័យនោះ ក្រុម Westlife ចេញសុទ្ធតែបទពិរោះៗនិងពេញនិយម ដូចជា បទ “My Love” , “Home” , “Seasons in the Sun” , “Fool Again” , “Beautiful in White” ជាដើម។ គួរឲ្យសោកស្ដាយ នៅឆ្នាំ២០១២ ពួកគាត់បានរំសាយក្រុមជាផ្លូវការ លែងចេញបទចម្រៀងថ្មីទៀត។ ប៉ុន្ដែ ទោះបីជាច្រើនឆ្នាំកន្លងផុតទេ បទល្បីៗរបស់ Westlife នៅតែមានអ្នកនិយមស្ដាប់ និង យកបទច្រៀងដោយមិនចេះស៊ាំ ជាពិសេសគឺ បទ “Beautiful in White” ដែលគេនិយមយកមកចាក់នៅក្នុងពិធីរៀបមង្គលការ។ យ៉ាងណាមិញ ថ្វីបើបទចម្រៀងនៅល្បី​ពិតមែន ប៉ុន្ដែម្ចាស់បទទាំង៥រូប ហាក់ដូចជាបាត់មុខពីសិល្បៈ មិនមានកេរ្ដិ៍ឈ្មោះបោះសម្លេងខ្លាំងដូចកាលពីអតីតនោះទេ។

 

 

 

 

ជាក់ស្ដែង សព្វថ្ងៃនេះ ពួកគាត់មានវ័យជ្រេទៅហើយ ខុសពីមុន ដែលមានមុខមាត់សង្ហារៗមែនទែន។ អ្នកខ្លះបានងាកទៅប្រឡូកក្នុងកម្មវិធីទូរទស្សន៍ ខ្លះទៀតក៏ចេញបទចម្រៀងទោលតែម្នាក់ឯង។ ប៉ុន្ដែពួកគាត់ពិតជាមិនអាចស្ដារកេរិ័្តឈ្មោះឲ្យដូចកាលពីមុនឡើយ ដោយសារតែពេលនេះ អ្នកចម្រៀងស្រករក្រោយ សុទ្ធសឹងតែមានទេពកោសល្យ។

 

 

 

 

ដូច្នេះ កុំឲ្យខាតពេលយូរ តោះមកមើលមុខមាត់ពួកគាត់នៅពេលបច្ចុប្បន្នថា ខុសប្លែកពីមុន ខ្លាំងយ៉ាងណា ដល់ថ្នាក់មិនអាចចំណាំបាន ៖

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ប្រភព៖ digitalspy

Tags:

Facebook Comment

Related Articles