តើមានរឿងអ្វីបានជា Mai Davika ហ៊ានទម្លាយទំនាក់ទំនងរបស់ខ្លួនជាមួយតារាប្រុសម្នាក់បែបនេះ!!!
Mai Daviak គឺជាតារាសម្ដែងស្រីកូនកាត់ដែលមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រមិនថាក្នុងស្រុកឫក្រោយស្រុក និងទទួលស្គាល់ពីសម្ថតភាពក្នុងការសម្ដែងរបស់នាង ។ បន្ទាប់ពីសម្ដែងរឿងភាគរួមគ្នាជាមួយនឹងតារាប្រុសគឺលោក Ter Chantavit ត្រូវបានគេកត់សម្គាល់ពីទនាក់ទំនងរបស់អ្នកទាំងពីរ ដែលមានភាពស្អិតរមួត លើសពីមិត្តរួមការងារដទៃទៀត ។



ទន្ទឹមនឹងនេះផងដែលតួឯកប្រុសរូបនេះបានថ្លែងប្រាប់អ្នកកាសែតក្នុងស្រុក ថាលោកទទួលស្គាល់ថាលោកពិតជាមានអារម្មណ៍ល្អជាមួយនឹងកញ្ញា Mai Davika ដោយសារតែសម្រស់ដ៏ស្រស់ស្អាតរបស់នាង និងភាពរួសរាយរាក់ទាក់ ក្រមិចក្រមើម គួរអោយស្រលាញ់ ជាហេតុដែលធ្វើអោយលោកមានអារម្មណ៍ល្អបែបនេះ ។ ការថ្លែងប្រាប់ដូចនេះមិនយូរប៉ុន្នានកញ្ញា Mai Daviak បែបជាបដិសេធពីទំនាក់ទំនង់របស់នាងនឹងលោកទៅវិញ ដោយបានលើកឡើងថានាង និងលោកTer Chantavit គ្រាន់តែរាប់អានគ្នាដូចជាបងប្អូនតែប៉ុណ្ណោះមិនមានអ្វីលើសពីនេះដូចដែលអ្នកសារព័តមានបានចុះផ្សាយនោះទេ ។



នេះបញ្ចាក់ថាលោក Ter Chantivit គឺមានអារម្មណ៍ល្អតែម្នាក់ឯងតែប៉ុណ្ណោះ ព្រោះកញ្ញា Mai Davika ចាត់ទុកលោកត្រឹមជាបងប្រុសតែប៉ុននឹងទេ ។






សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់