ប្រុសៗគ្រាំចិត្តទៀតហើយ ដោយសារតែមាន សូនីតាបង្ហាញរូបថតមួយសន្លឹក
តារាសម្តែង មាន សូនីតា បានធ្វើឲ្យបុរសៗជាច្រើដែលលួច បេតីលើកញ្ញា មានអារម្មណ៍ ខូចចិត្ត ស្អិតទ្រូង ត្បិតអី សូនីតា បានបង្ហាញរូបថតមួយសន្លឹក ដែលមានការកាន់ដៃជាមួយនឹងបុរសអាថ៌កំបាំងម្នាក់ដែលគេមើលមិនស្គាល់។



នៅក្នុងនោះដែរតារាសម្តែង និងជាតារាបង្ហាញម៉ូតរូបនេះបានសរសេររៀបរាប់ នៅលើរូបថតថា៖ “បេីសិន បេីអាច មានថ្ងៃនោះ ម្តងទៀត … 💜coming soon …. #slanh”។ ក្នុងនោះក៏មានអ្នកគាំទ្រ កញ្ញា មាន សូនីតា បានចូលទៅខមិន ដើម្បីបង្ហាញពីអារម្មណ៍របស់ខ្លួនថា Sad បន្ទាប់ពីឃើញរូបថតមួយសន្លឹមនេះ។




ទន្ទឹមនឹងគ្នាដែរបុរសអាថ៌កំបាំងដែលឈរកាន់ដៃយ៉ាងផ្អែមល្ហែមជាមួយនឹងសូនីតា ត្រូវបានអ្នកចូលទៅ ខមិននៅក្នុងរូបភាពនោះបង្ហើថាមានឈ្មោះគណនី បណ្តាញសង្គម Chhorn Sovanda។



មួយរយៈពេលចុងក្រោយនេះ កញ្ញា មាន សូនីតា ហាក់មានរាសីខ្ពស់ត្រដែត នៅក្នុងវិស័យសិល្បះ ក៏ដូចជាជីវភាពរស់នៅរបស់ខ្លួន ដោយកាលពីពេលថ្មីៗនេះ កញ្ញា សូនីតាទើបតែសម្ពោធបើកហាង មីក្រហមចំនួន ២ ទីតាំងដែលបានទទួល ការគាំទ្រយ៉ាងច្រើន កុះករផងដែរ៕







សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់