ពេជ្រ សោភា ព្រួយចិត្តមិនស្ទើរទេមើលទៅ ពេលគូស្នេហ៍ធ្លាក់ខ្លួនបែបនេះ!
តារាចម្រៀងដ៏ល្បីល្បាញ អ្នកនាង ពេជ្រ សោភា ត្រូវបានគេសង្កេតឃើញថា មួយរយៈចុងក្រោយនេះ អ្នកនាង មានភាពសប្បាយរីករាយច្រើន ដោយសារតែការងារកំពុងឈានទៅមុខយ៉ាងរលូន ខណៈស្នេហាក៏កំពុងតែផ្អែមល្ហែមជាមួយនឹងគូសេ្នហ៍នោះគឺលោក ឆឹម សក្កដា។



កាលពីថ្មីនេះ អ្នកនាង និង លោក ឆឹម សក្កដា បានធ្វើឲ្យអ្នកគាំទ្រច្រណែននិងរំជើបរំជួលចិត្តខ្លាំង ក្រោយពេលដែលលោកឆឹម សក្កដាលេងសុទ្ធតែទិញចិញ្ចៀនជូនពេជ្រ សោភា ក្នុងថ្ងៃខួបកំណើតរបស់លោក។ ប៉ុន្ដែអ្វីដែលមិននឹកស្មាន គឺ សុខហើយនិងទុក្ខតែងតែដើរទន្ទឹមគ្នា។ លោក ឆឹម សក្កដា មានពេលវេលាស្វីតជាមួយនឹង អ្នកនាង ពេជ្រ សោភា មិនបានប៉ុន្មានផង ស្រាប់តែធ្លាក់ខ្លួនចូលមន្ទីរពេទ្យ។ លោក ឆឹម សក្កដា បានបង្ហោះរូបភាពចូលពេទ្យ ដោយដៃត្រូវព្យួរសេរ៉ូម មើលទៅគួរឲ្យព្រួយបារម្ភ មិនថាតែ អ្នកនាង ពេជ្រ សោភា ជាគូស្នេហ៍នោះទេ សូម្បីតែអ្នកគាំទ្រក៏បារម្ភជំនួសផងដែរ។




ឆ្លើយតបទៅនឹងខមមិនថា លោក ឆឹម សក្កដា មានជម្ងឺអ្វី លោកក៏ឆ្លៀតបង្ហើបថា លោកកើតជម្ងឺក្រពះ និង គ្រុនញាក់។ យ៉ាងណាគេមិនទាន់ឃើញប្រតិកម្មផ្ទាល់ពី អ្នកនាង ពេជ្រ សោភា ឡើយ តែច្បាស់ណាស់ថា អ្នកនាង ច្បាស់ជាកំពុងព្រួយចិត្តមិនខាន។ យើងមានតែជូនពរឲ្យលោក ឆឹម សក្កដា ឆាប់ជាសះស្បើយ ដើម្បីបានបំពេញកិច្ចការងារបន្ដទៀត៕







សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់