ថាមង្គលការទៅ Taeyang លេងឌីគ័រស្អាតឡើងកប់ ដល់តម្លៃរ៉ូបកូនក្រមុំនិងអាវកូនកម្លោះ និយាយលែងចេញតែម្ដង!

1233 Views
February 5, 2018

កាលពីចុងសប្ដាហ៍កន្លងមក សមាជិកក្រុម Bigbang លោក Taeyang ម្ចាស់បទ “Wedding Dress” បានចូលរោងការជាមួយនឹងកូនក្រមុំ Min Hyo Rin ធ្វើឲ្យផ្អើលពេញកូរ៉េ និង ល្បីដល់សារព័ត៌មានអន្តរជាតិ ព្រោះតែនេះជាមង្គលការរបស់កំពូលតារា ពិសេសគឺមានការចូលរួមពីសំណាក់ភ្ញៀវកិតិ្តយសដែលជាតារាល្បីៗជួរមុខប្រចាំកូរ៉េតែម្ដង។

 

 

 

 

 

 

 

 

 

 

ក្នុងនោះ គេសង្កេតឃើញថាមង្គលការដ៏អធិកអធមរបស់ Taeyang និង Min Hyo Rin បានចំណាយប្រាក់មិនតិចទេទៅលើផ្នែកតុបតែង មើលទៅស្អាតឥតខ្ចោះ លក្ខណៈព្រៃព្រឹក្សា ដោយយកលំនាំតាមខ្សែភាពយន្ដ Twillight ដ៏ល្បីល្បាញ។ ងាកមកមើលភ្ញៀវដែលចូលរួមវិញ សុទ្ធតែលំដាប់ៗដូចជា សមាជិករួមក្រុមលោក G-Dragon លោក T.O.P លោក PSY កញ្ញា CL កញ្ញា Dara ក្រុម Black Pink ជាដើម។

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

មិនត្រឹមតែប៉ុណ្ណោះ អាវធំពណ៌ខ្មៅរបស់កូនកម្លោះ និង រ៉ូបពណ៌សដ៏ស្អាតថ្លៃថ្នូររបស់កូនក្រមុំ បានទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្រមិនស្ទើរនោះទេ ព្រោះទាំងពីរឈុតនេះបានធ្វើឲ្យសម្រស់កូនកម្លោះកូនក្រមុំកាន់តែសង្ហារនិងស្រស់ស្អាតមួយកម្រិតទៀត ហាក់បីដូចជាព្រះអង្គម្ចាស់និងព្រះនាង។

 

 

 

 

តាមការប្រភពព័ត៌មាន Min Hyo Rin បានគ្រងឈុតកូនក្រមុំដែលជាម៉ាក Oscar dela Renta។ រ៉ូបនេះគឺជារ៉ូបកូនក្រមុំដែលចេញលក់សម្រាប់រដូវស្លឹកឈើជ្រុះ ២០១៨។ នេះជារ៉ូបដែលត្រូវបានច្នៃម៉ូដយ៉ាងពិសេសសម្រិតសម្រាំងពីអ្នកច្នៃម៉ូដអេស្ប៉ាញដ៏ល្បី។ សម្រាប់តម្លៃវិញ រ៉ូបកូនក្រមុំរបស់ម៉ាក Oscar dela Renta នេះ ជាមធ្យមមានតម្លៃប្រមាណ ១ម៉ឺន៤ពាន់ដុល្លា ឯណោះ។ ចំណែកឯឈុតអាវធំរបស់ Taeyang វិញក៏មិនធម្មតាដែរ គឺជាម៉ាក Tom Ford ដែលមានតម្លៃខ្ទង់ជាង ៥ពាន់ដុល្លា។

 

 

 

 

 

 

 

 

 

 

នេះគ្រាន់តែតម្លៃ២ឈុតប៉ុណ្ណោះ មិនទាន់គិតបញ្ចូលទាំងឈុតផ្សេងៗទៀតរបស់តួឯកទាំងពីរនោះទេ។ ដោយសារតែការចំណាយអស់ស្ទះបែបនេះហើយ សមនឹងកេរិ័្តឈ្មោះរបស់កូនកម្លោះកូនក្រមុំ ទើបគេឲ្យឈ្មោះថា នេះជាពិធីមង្គលការអស្ចារ្យដាច់គេប្រចាំឆ្នាំ សម្រាប់ប្រទេសកូរ៉េខាងត្បូង៕

ប្រភព៖ pep

Facebook Comment

Related Articles