អីយ៉ាស់ ថៅកែ Facebook សារភាពថាខ្លួនពិតជាបានប្រព្រឹត្តិកំហុស អស់រយៈពេលជាច្រើនឆ្នាំ

681 Views
February 6, 2018
Tags:

Mark Zuckerberg ដែលជាថៅកែរបស់ក្រុមហ៊ុនបណ្តាញសង្គមយក្ស ហ្វេស ប៊ុកបាននិយាយសារភាពថា ខ្លួនពិតជាបានសាងនូវកំហុសពិតមែនក្នុងនាមជា ស្ថាបនិក ហ្វេស ប៊ុកអស់រយៈពេលជាច្រើនឆ្នាំ កន្លងមកហើយ។

 

 

 

 

 

 

 

 

ការរៀបរាប់ពីកំហុសរបស់ខ្លួនរបស់ស្ថាបនិកបណ្តាញសង្គមហ្វេស ប៊ុកគឺបាន ធ្វើឡើងកាលពីម្សិលមិញ ស្របពេលដែលវាជាថ្ងៃនៃគម្រប់ទី ១៤ ឆ្នាំ ក្នុងការ បង្កើតបណ្តាញសង្គមយក្សនេះឡើង។

 

 

 

 

 

 

 

 

ទន្ទឹមនឹងគ្នានេះដែរថៅកែរូបនេះបានសរសេរនៅលើគណនីផ្ទាល់ខ្លួនថា៖ “ជាច្រើនឆ្នាំណាស់មកហើយដែលខ្ញុំបានសាងនូវកំហុស ហើយអ្នកទាំងអស់គ្នាក៏ បានឃើញវាផងដែរ” នេះជាអ្វីដែលលោក Mark បង្ហាញ។

 

 

 

 

 

 

 

 

នៅក្នុងនោះដែរការបន្ទោសខ្លួនឯងពីសំណាក់ថៅកែបណ្តាញសង្គមរូបនេះគឺក្រោម ហេតុផលដែលកន្លងមក ហ្វេស ប៊ុកមានបញ្ហាបច្ចេកទេសជាច្រើន,មានការ ជឿជាក់ លើមនុស្សខុស, មិនបានរៀបចំអ្នកដែលមានសមត្ថភាពឲ្យបានត្រឹមត្រូវ, និងមានកត្តាដែលជាបញ្ហាផ្សេងៗទៀត។

 

 

 

 

 

 

 

 

ជាមួយគ្នានេះផងដែរសេដ្ឋីដែលមានប្រភពចេញមកពីសិស្សសាលា Harvard រូបនេះ បានបង្ហាញនូវទិដ្ឋភាពជាក់ស្តែងនៃអ្នកប្រើប្រាស់បណ្តាញសង្គមរបស់ខ្លួន ប្រមាណ ២ ពាន់លាននាក់ ដែលក្នុងនោះពួកគេមួយចំនួន ក៏ត្រូវបានក្លាយជាជន រងគ្រោះដោយសារតែកង្វះប្រភពព័ត៌មានពិតប្រាកដ។

 

 

 

 

 

 

 

 

ទោះបីជាយ៉ាងណាក៏ដោយ សេដ្ឋីវ័យក្មេងរូបនេះបានផ្លាស់ប្តូរនូវកំណែទម្រង់ មួយចំនួននៃរបត់អ្នកប្រើប្រាស់ ដើម្បីឲ្យពួកគេមានពេលផ្តោតសំខាន់លើក្រុម គ្រួសារ និងមិត្តភក្តិច្រើនជាងការចំណាយពេលសម្លឹងមើលតែកញ្ចក់អេក្រង់ដើម្បី តែ ហ្វេស ប៊ុក៕

 

 

 

 

 

 

 

 

 

 

 

ប្រភព៖ mailonline

Tags:

Facebook Comment

Related Articles