កក្រើកទៀតហើយ!!!លោក ព្រាប សុវត្តិ ច្រៀងរួមគ្នាជាមួយកូនប្រុសទាំងពីរជាលើកដំបូងនៅលើកឆាក(មានវិឌីអូ)
កំពូលតារាចម្រៀងដល់ល្បីប្រចាំព្រះរាជាណាក្រកម្ពុជាគឺលោក ព្រាប សុវត្តិ ដែលជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស ហើយលោកទទួលបានការគាំទ្រយ៉ាងខ្លាំងក្នុងវិស័យសិល្បះអស់រយៈពេលជិត២០ឆ្នាំមកហើយ លោកនៅតែរក្សាបាននៅប្រជាប្រិយភាពពីសំណាក់អ្នកគាំទ្រព្រោះតែសម្លេងដ៏ពិរោះ និងកេរ្ត៍ឈ្មោះដ៏ល្អរបស់លោកព្រោះលោកមិនដែលធ្លាប់មានរឿងអាស្រូវក្នុងវិស័យសិល្បះឡើយ ។


នៅពេលថ្មីៗនេះកូនប្រុសសំណព្វចិត្តទាំងបីរបស់លោកបានចុះកុងត្រានៅផលិតកម្មរស្មីហង្ស និងបានចេញបទចម្រៀងជាបន្ដ បន្តាប់ ។ ក្នុងនោះផងដែលគេបានសង្កេតឃើញថាលោក ព្រាប សុវត្តិហាក់ដូចជាមានការព្រោះបារម្ភនៅពេលដែលកូនប្រុសរបស់លោកឡើងច្រៀងនៅលើឆាក់ម្ដងៗ គឺលោកតែងតែនៅឈរលួចមើលកូនប្រុសពីក្រោយឆាក ។



អ្វីដែលពិសេសជាងនេះទៅនោះគឺអ្នកទាំង៤រូបបានចាប់ដៃគ្នាឡើងលើកឆាកប្រគុំតន្ដ្រីមួយ ដែលបានធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្ររបស់អ្នកទាំងបី ។ នេះជាការច្រៀងរួមគ្នាលើកដំបូងបន្ទាប់ពីកូនប្រុសរបស់លោកបានចូលច្រៀងក្នុងផលិតកម្មជាមួយនិងលោក ។



វិឌីអូ
សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់