បើកបង្ហាញសម្រស់ ឌុច លីដា គ្រងឈុតបុរាណនៅមុខប្រាសាទអង្គរវត្ត
កញ្ញា ឌុច លីដា គឺជាតួឯកស្រីជួរមុខសម្បុរស្រអែមស្រស់ ដែលទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីប្រិយមិត្តដោយសារតែទេពកោសល្យសម្ដែងរបស់កញ្ញា មិនថាតួស្លូត តួស៊ិចស៊ីនោះទេ ឌុច លីដា អាចធ្វើបានយ៉ាងសក្ដិសម។



នៅដើមឆ្នាំ២០១៨នេះ ឌុច លីដា ហាក់ដូចជាកំពុងតែមមាញឹករកពេលទំនេរគ្មាន ពិសេសរវល់ទៅលើការសម្ដែងខ្សែភាពយន្ដភាគតាមទូរទស្សន៍ ក៏ដូចជាការងារសិល្បៈផ្សេងៗ។ មិនត្រឹមតែមមាញឹកនឹងសិល្បៈនោះទេ ឌុច លីដា ក៏ជាថៅកែស្រីហាងគុយទាវមួយផងដែរ ដែលកំពុងតែរកស៊ិទទួលទានបានកាក់កប។ យ៉ាងណាមិញ ទោះបីជារវល់យ៉ាងណា ឌុច លីដា តែងតែមានសកម្មភាពនៅលើបណ្ដាញសង្គមហ្វេសប៊ុក បង្ហាញរាងខ្ពស់ស្រឡះ ដ៏ស្រឡូនរបស់កញ្ញា ធ្វើឲ្យអ្នកគាំទ្របុរសៗ ទោរទន់បេះដូងតែម្ដង។




ជាក់ស្ដែង កាលពីម្សិលមិញ កញ្ញា បានធ្វើដំណើរទៅកាន់ទឹកដីខេត្តសៀមរាប ដើម្បីបំពេញការងារ។ បន្ទាប់មកនៅព្រឹកនេះ ឌុច លីដា ក៏បានបង្ហោះរូបបង្ហាញពីសម្រស់ដ៏ស្រស់ស្អាត នៅមុខប្រាសាទអង្គរវត្តដ៏បវរ ក្នុងឈុតប្រពៃណីបុរាណខ្មែរតែម្ដង។ ការគ្រងឈុតបែបនេះ ធ្វើឲ្យឌុច លីដា មានសម្រស់កាន់តែស្រស់ប្លែកទ្វេឡើង ព្រោះយើងធ្លាប់តែឃើញកញ្ញា និយមស្លៀកពាកបែបស៊ិចស៊ី៕








សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់