ស្នេហ៍ពិតរញ្ជួយមេឃ! គូស្នេហ៍ប្រុសស្រលាញ់ប្រុសបានបញ្ចេញសារសុំឲ្យយល់ពីចិត្តរបស់គេផង!

844 Views
February 7, 2018

ទោះបីជាមានមតិគាំទ្រការរៀបការភេទដូចគ្នាពីសំណាក់មជ្ឈដ្ឋានជាច្រើន ប៉ុន្ដែប្រទេសកម្ពុជាយើងមិនទាន់ចេញច្បាប់ជាផ្លូវការទទួលស្គាល់ពីការរៀបមង្គលការរវាងភេទដូចគ្នានេះនៅឡើយទេ (ប្រុសស្រលាញ់ប្រុស ស្រីស្រលាញ់ស្រី)។ យ៉ាងណាមិញ ការរៀបការភេទដូចគ្នាបានកើតឡើងជាបន្ដបន្ទាប់ ដោយគ្មានការរារាំងពីអាជ្ញាធរធ្វីឡើយ ព្រោះអារម្មណ៍ស្រលាញ់របស់មនុស្សពិតជាមិនអាចហាមឃាត់បាននោះទេ ។

 

 

 

 

 

 

 

 

ស្របពេលដែលផ្នត់គំនិតរបស់ប្រជាជនកម្ពុជាភាគច្រើន នៅតែមិនទាន់ទទួលស្គាល់ពីសេរីភាពនៃស្នេហា នាពេលថ្មីៗនេះ មង្គលការរវាងប្រុសស្រលាញ់ប្រុសមួយគូបានប្រារព្ធឡើងហើយមានការបង្ហោះនៅលើហ្វេសប៊ុក បានបង្កការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកលេងបណ្ដាញសង្គមនេះ។ ទន្ទឹមនឹងនេះផងដែរក៏មានការបញ្ចេញមតិផ្ទាល់ខ្លួនប្លែកៗពីគ្នា ក្នុងនោះអ្នកខ្លះក៏បានធ្វើការជូនពរដ៏អ្នកទាំងពីរ ហើយក៏មានអ្នកខ្លះទៀតបានធ្វើការរិះគន់យ៉ាងចាស់ដៃជាហេតុធ្វើឲ្យអ្នកទាំងពីរដែលជាសាមីខ្លូនមានអារម្មណ៍មិនសប្បាយចិត្ត ។ ដោយសារតែមានការបញ្ចេញមតិដូចជាហូសហេតុពេកលោក លីចាន់រតនា ដែលជាសាមីខ្លួនក៏បានសរសេររៀបរាប់ទាំងសោកសៅនៅលើគណនីហ្វេសប៊ុករបស់លោកថា ៖

 

 

 

 

 

 

 

 

«គ្រាន់តែរឿងប្រុសស្រលាញ់ប្រុសសោះ ប៉ះពាល់ដល់សង្គមខ្លាំងណាស់មែនទេ ទាំងដែរខ្ញុំ មិនមែនជាអ្នក សេពគប់គ្រឿងញៀន ក្មេងពាល លួច ឆក់ ប្លន់»។​

 

 

 

 

 

 

 

 

 

 

បន្ទាប់ពីបានឃើញពីការរៀបរាប់របស់លោកដូចខាងលើនេះហើយតើប្រិយមិត្តទាំងអស់គ្នាមានទស្សនៈបែបណាដែរចំពោះគូស្នេហ៍មួយគូនេះ? យើងសង្ឃឹមថា លោកអ្នកនឹងបើកចិត្តឲ្យទូលាយទទួលស្គាល់នូវសេរីភាពស្នេហារបស់អ្នកទាំងពីរ ព្រោះនេះជាធម្មជាតិដែលកំណត់លើពួកគេយ៉ាងដូច្នេះ ម៉្យាងទៀត ត្រូវចងចាំថា អ្នកដែលស្រឡាញ់ភេទដូចគ្នាមិនមែនមានន័យថាពួកគាត់ជាមនុស្សអាក្រក់ឡើយ ពោលគឺស្រឡាញ់គឺស្រឡាញ់ ពួកគាត់មិនបានធ្វើអ្វីខុសឡើយ៕

 

 

 

 

 

 

 

 

 

 

 

Facebook Comment

Related Articles