គង់ សុជាតិត្រូវបានបញ្ជូនទៅមន្ទីរពេទ្យថៃភ្លាមៗ ដើម្បីពិនិត្យបញ្ហានេះ…

1122 Views
February 7, 2018

ពិធីការិនីដ៏ល្បីល្បាញអ្នកនាង គង់ សុជាតិ គឺជាកំពូលពិធីការនីជួរមុខជើងចាស់ មានប្រជាប្រិយភាពមិនចេះជិនណាយ ព្រមទាំងជាភរិយាបណ្ដូលចិត្តរបស់ពិធីដ៏ល្បីឈ្មោះប្រចាំទូរទស្សន៍ហង្សមាសគឺលោក ជា វិបុល។

 

 

 

 

 

 

 

 

 

 

 

អ្នកនាង គង់ សុជាតិ ទោះបីជាមានវ័យជ្រេទៅហើយក្ដី ប៉ុន្ដែអ្នកនាងនៅតែរក្សាដំណែងនិងកេរិ៍្តឈ្មោះជាពិធីការនីល្បី ស្របពេលដែលការងារសិល្បៈនិងរបររកស៊ីរបស់អ្នកនាង កំពុងតែមមាញឹក រវល់សឹងតែរកពេលទំនេរមិនបាន ហើយចំណូលវិញ ក៏ទទួលបានស្រឺតៗតែម្ដង។ អ្នកនាង និង ស្វាមីត្រូវបានគេចាត់ទុកថាជា គូស្នេហ៍គំរូនៅក្នុងពិភពសិល្បៈដែលតែងតែផ្អែមល្អែមជានិច្ច បើទោះបីជាមានបុត្រទៅហើយក្ដី។ ជាក់ស្ដែង កាលពីមួយម៉ោងមុននេះនៅលើគណនីហ្វេសប៊ុករបស់លោក ជា វិបុលបានបង្ហោះរូបជាមួយនឹងភរិយារបស់ខ្លួនដោយលោកបានសរសេររៀបរាប់ថា ៖

 

 

 

 

 

 

 

 

 

 

 

 

 

«ទើបតែដឹងខ្លួន បន្ទាប់ពីសុងក្រពះហើយ»

 

 

 

 

នៅក្នុងរូបនោះដែលលោក វិបុល បានបង្ហាញអោយឃើញថាអ្នកនាង គង់​ សុជាតិ ហាក់មានទឹកមុខស្លេកស្លាំង ប្រហែលជាទទួលរងការឈឺចាប់បន្ទាប់ពីសុងក្រពះរួច ។ តាមការបញ្ចាក់របស់លោក ជា វិបុលបានឲ្យដឹងថា អ្នកនាង គង់ សុជាតិ មិនបានមានជំងឺអ្វីនោះទេ គឺគ្រាន់តែពិនិត្យសុខភាពក្រពះ ហើយត្រូវចាក់ថ្នាំសន្លប់ ដើម្បីសុងក្រពះកុំអោយមានឈឺចាប់ខ្លាំងពេក ។ ក្នុងនោះផងដែរក៏មានទស្សនិកជនដែលជាអ្នកស្រលាញ់គាំទ្រលោក ជា​ វិបុល និងអ្នកនាង គង់​ សុជាតិបានជូនពរអោយអ្នកនាងឆាប់ជាសះស្បើយពីជំងឺ និងឆាប់បានត្រលប់មកមាតុភូមិវិញ ។

 

 

 

 

 

 

 

 

 

 

នេះបានបញ្ជាក់ឱ្យឃើញថា ទោះបីជារវល់នឹងការងារខ្លាំងយ៉ាងណា ក៏លោក ជា វិបុល មិនដែលភ្លេចភរិយាជាទីស្រលាញ់ដែរ ហើយតែងចំណាយពេលផ្តល់ភាពកក់ក្តៅដល់គ្នាទៅវិញទៅមកជានិច្ច ក្នុងនាមជាគូស្វាមីភរិយាដ៏ល្អមួយគូ ៕

Facebook Comment

Related Articles