អីយ៉ាស់! កញ្ញា ឱក សុគន្ធកញ្ញា អាចនឹងមានដំណឹងល្អក្នុងពេលឆាប់ៗ ដោយសារតែ….

852 Views
February 8, 2018

មួយរយៈពេលមកហើយដែលទស្សនិកជនបានទន្ទឹងរង់ចាំមើលតារាចម្រៀងស្រីដ៏ល្បីប្រចាំផលិតកម្មហង្សមាស បើកបង្ហាញមុខគូស្នេហ៍របស់ខ្លូន ។ ដោយសារតែបានលេចលឺដំណឹងថាកញ្ញា ឱក​​​ សុគន្ធកញ្ញា បានធ្វើការភ្ជាប់ពាក្យស្ងាត់ៗហើយក៏មានគម្រោងនឹងរៀបការ បន្ទាប់ពីមង្គលការរបស់តារាចម្រៀងស្រីម្នាក់ទៀតគឺអ្នកនាង សុគន្ធនីសា រួចហើយ។ មិនយូរប៉ុន្មានកញ្ញា សុគន្ធកញ្ញា ហ៊ានបង្ហោះរូបគូស្នេហ៍ជាសាធារណៈហើយ​ ក៏ប្រហែលជាកញ្ញានឹងមានដំណឹងល្អក្នុងពេលឆាប់ៗនេះហើយមើលទៅទើបបានជាបើកបង្ហាញយ៉ាងដូចនេះ។

 

 

 

 

 

 

 

 

 

 

យ៉ាងណាមិញ បើទោះបីជាដំណឹងនេះ សាមីខ្លួនមិនបានចេញមុខបដិសេធឬក៏ទទួលស្គាល់ យ៉ាងណាក្តី ប៉ុន្តែរាល់សកម្មភាពរបស់អ្នកទាំងពីរក៏អាចបញ្ជាក់បានយ៉ាងច្បាស់។ ជាការពិតណាស់ អ្នកគាំទ្រតែសង្កេតឃើញ តារាស្រី ឱក សុគន្ធកញ្ញា និង ប្អូនប្រុសកម្លោះរបស់ថៅកែ ហង្សមាស តែងតែបណ្តើរគ្នាយ៉ាងត្រសង មិនថាពេលទៅដើរកម្សាន្តញុំាអាហារពេលល្ងាច ជាលក្ខណៈផ្ទាល់ខ្លួន ឬក៏ចូលរួមកម្មវិធីផ្សេងៗក៏ដោយ។ ជាក់ស្ដែងរឿងនេះបានបង្ហាញអោយច្បាស់ដោយសារសាមីខ្លូនផ្ទាល់បានបង្ហោះរូបខ្លូនជាមួយគូស្នេហ៍ក្នុងកម្មវិធីមង្គលការមួយ នៅលើគណនីហ្វេសប៊ុករបស់កញ្ញាផ្ទាល់តែម្ដង ។

 

 

 

 

 

 

 

 

 

 

ទោះជាយ៉ាងណា ក៏មានទស្សនិកជនដែលជាហ្វេនៗរបស់កញ្ញាពិតជាចង់លឺរឿងនេះចេញពីមាត់កញ្ញាផ្ទាល់ ដូចនេះមានតែរង់ចាំតាមដានមើលទាំងអស់គ្នាថា នឹងមានដំណឹងល្អក្នុងឆ្នាំ២០១៨នេះមែនឬអត់?

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Facebook Comment

Related Articles