មាន សូនីតា លេងធ្វើខួបកំណើតបែបនេះ ច្បាស់ជាប្រហារចិត្តបុរសៗហើយ… (វីឌីអូ)

1003 Views
February 8, 2018

កញ្ញា មាន សូនីតា រាជិនីក្រម៉ា នាពេលបច្ចប្បន្ន គឺជាកំពូលតារាស្រីមួយដួងដែលទទួលបានការគាំទ្រពីប្រិយមិត្តយ៉ាងខ្លាំង ពិសេសគឺកញ្ញាបានក្លាយជា crush ក្នុងក្ដីសុបិនរបស់កម្លោះៗ ដោយសារតែសម្រស់និងទេពកោសល្យសិល្បៈរបស់កញ្ញា នរណាៗឃើញហើយក៏ចាប់ចិត្តធ្លាក់ក្នុងអន្លង់ស្នេហ៍។

 

 

 

 

 

 

 

 

ស្របពេលដែលការងារសិល្បៈកាន់តែជោគជ័យ ហើយមុខរបររកស៊ីក៏កើនឡើងទៀតនោះ​ ព្រោះតែកញ្ញាទើបតែបើកហាងលក់មី បន្ថែមពីលើហាងលក់សម្លៀកបំពាក់ច្នៃពីក្រម៉ា ធ្វើឲ្យ មាន សូនីតា រវល់សឹងរកពេលទំនេរគ្មាន។ ព្រោះតែដកខ្លួនមិនរួចបែបនេះហើយ ទើបប្រិយមិត្តមិនដែលបានលឺពាក្យចចាមអារ៉ាមពី មាន សូនីតា ថា កញ្ញាមានគូសេ្នហ៍ ឬកំពុងមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងបុរសណាម្នាក់ឡើយ។  

 

 

 

 

 

 

 

 

ប៉ុន្ដែនាពេលថ្មីៗនេះ គេបានឃើញកញ្ញា មាន សូនីតា ប្រារព្ធពិធីបុណ្យខួបកំណើត យ៉ាងសាមញ្ញ ស្ងប់ស្ងាត់មិនមានការចូលរួមពីមិត្តសិល្បៈណាម្នាក់នោះទេ។ ក្នុងនោះ មាន សូនីតា ថែមទាំងទទួលការ suprise នំខួបនិងផ្កា ពីបុរសម្នាក់ថែមទៀតផង។ កញ្ញា ក៏បានបង្ហោះសាររៀបរាប់ថា៖

 

 

 

 

 

 

 

 

«កេីតថ្ងៃជាមួយគ្នា ខែជាមួយគ្នា ហេីយស្គាល់គ្នា យេីងបានធ្វេីខួបជាមួយគ្នា ជារៀងរាល់ឆ្នាំ

ហាហា 🎂 … នំទី១ #1990

Happy birthday to us 🎁 🎉🎊🎈»

 

 

 

 

 

 

 

 

មាន សូនីតា បានបង្ហោះរូបជាច្រើនសន្លឹក ព្រមទាំងមានវីឌីអូ ផងដែរ។ ចំណែកឯ ប្រិយមិត្តបុរសៗខ្លះបានស៊ែរហើយនិយាយថា ខូចចិត្ត ជាដើម។ យ៉ាងណាមិញ គេមិនបានដឹងពីទំនាក់ទំនងពិតប្រាកដរវាងអ្នកទាំងពីរឡើយ ពួកគេអាចជាមិត្តជិតស្និទ្ធ ឬ ក៏មានអ្វីពិសេសលើសពីមិត្ត យើងមានតែរង់ចាំមើលទាំងអស់គ្នា៕

 

 

 

 

 

 

 

 

វីឌីអូ៖ https://www.facebook.com/meansonytapersonal/videos/1688148201243759/

Facebook Comment

Related Articles