មានរឿងអ្វីនឹង ! ទើប លោក​ យ៉ែម សំអូន និយាយដៀមដាមដល់ថ្នាក់នឹង….

920 Views
February 8, 2018

ជារឿយៗតារាចម្រៀង​ និងសម្ដែងជើងចាស់លោក យ៉ែម សំអូន តែងតែមានអារម្មណ៍សោកសង្រេង ដោយសារតែរូបលោកមិនអាចបំភ្លេចបាននៅកូនស្រីតែមួយរបស់លោក ក៏ដូចជាភ្នែកដែលមានតំលៃជាអ្វីៗទាំងអស់របស់លោកដែលបានឃ្លាតពីលោកទៅរស់នៅឯក្រៅប្រទេសជាមួយម្ដាយរបស់នាងគឺអ្នកនាង យ៉ាន លីដា ។ ទោះជាយ៉ាងណាក្ដី លោក យ៉ែម សំអូន តែតែងឆ្លៀតពីការងារដើម្បីទៅរកកូនស្រីដែលនៅឯប្រទេសអូស្ត្រាលីនោះ ។

 

 

 

 

 

 

នៅពេលថ្មីៗនេះលោក យ៉ែម សំអូន បានបង្ហាញពីអារម្មណ៍មិនសប្បាយចិត្ត និងដូចជាមួលម៉ៅនឹងនរណាម្នាក់ នៅក្នុងនោះលោក​បានរៀបរាប់ថា ៖ (នឹង…រហូតខ្លាចជាទំនាប់ដែលមិនអាចកែបាន ខ្ញុំគួរតែទទួលដឹងនៅសុខទុក និងការឈឺថ្កាត់ខ្លះមិនមែនស្ងាត់ឈឹង ហើយមិនមានទំនាក់ទំនងអ្វីចឹងទេ ហើយកំហុសគ្រប់យ៉ាងត្រូវធ្លាក់មកលើរូបខ្ញុំតែម្នាក់ ខ្ញុំមិនមែនទេវតាដែលដឹងរឿងគ្រប់យ៉ាងនោះទេ ដឹងត្រឹមតែម្យ៉ាងខ្ញុំបានធ្វើល្អបំផុតហើយតែបើលើសពីនឹងខ្ញុំមិនអាចឡើយ ខ្ញុំនៅតែរក្សាតំលៃដើមរបស់ខ្ញុំទោះបីដឹងរឿងច្រើនក៏ដោយ តំលៃពិតលាក់មុខ ស្ងៀមជាជាងស្រដី ) ។

 

 

 

 

 

 

 

 

ពាក្យសម្ដីរបស់លោក យ៉ែម សំអូន ទាំងនេះហាក់បីដូចជាកំពុងតែថាអោយទៅអតិតភរិយារបស់លោក ដែលកំពុងតែបិទបាំងលោកក្នុងការទៅជួប និងដឹងពីសុខទុក្ខរបស់កូនស្រី ។ ទោះជាងយ៉ាងណាយើងនៅមិនទាន់បានឃើញអ្នកនាង យ៉ាន លីដា ឆ្លើយតបនៅរឿងទាំងនេះនៅឡើយទេ ៕

 

 

 

 

 

 

 

 

 

Facebook Comment

Related Articles