មែនរាំលំៗទេណា! ក្រុមរាំរបស់នាយ ចឹម រាំរហូតដល់បាក់ឆាកធ្លាក់មនុស្សដល់ដី…(មានវិឌីអូ)
តារាចម្រៀងស្រករក្រោយ របស់ផលិតសាន់ដេ នាយ ចឹម បានធ្វើឲ្យអ្នកគាំទ្រ ភ្ញាក់ផ្អើល ក្រោយតារាកំប្លែងដែលមានប្រជាប្រិយភាពរូបនេះបានប្រកាសសុំផ្អាកខ្លួនពីវិស័យកំប្លែង និងមកចាប់យកវិស័យតារាចម្រៀងវិញ ការចាក់ចេញនេះបានធ្វើអោយមានទស្សនិកជនមួយចំនួនមានការសោកស្ដាយដោយសារតែនាយចឹមតែងតែធ្វើឲ្យមហាជនសើចសប្បាយជាមួយកាយវិការ និងពាក្យសម្ដីមិនចេះរីងស្ងួតរបស់នាយ ។


កាលពីម្សិលមិញនេះ នាយ ចឹម បានដឹកនាំក្រុមរាំរបស់ខ្លួនទៅចូលរួមក្នុងការប្រគុំតន្ត្រីមួយនៅឯទីរួមខេត្ត ការសម្ដែងមិនបានប៉ុន្មានផងស្រាប់តែពួកគេបានជួបហេតុការណ៍មួយដែលស្មានមិនដល់ ដោយនៅពាក់កណ្ដាលបទចម្រៀងក្រុមរាំរបស់នាយ ចឹម ម្នាក់បានជួបគ្រោះថ្នាក់ដោយការបាក់ឆាកធ្លាក់មនុស្សមកដល់ដីតែម្ដង ។ ក្នុងហេតុការណ៍នេះបានធ្វើអោយនាយ ចឹម ដែលជាមេក្រុមនោះស្ទុះមកមើលក្រុមរាំរបស់ខ្លួនដែរបានធ្លាក់ដល់បាតឆាកទៅហើយ និង បានបញ្ឈប់ការសម្ដែងត្រឹមពាក់កណ្តាលទីតែម្ដង ។ ក្នុងនោះផងដែរនាយ ចឹម ដែលជាមេក្រុមមិនទាន់បានចេញមុខមកបញ្ចាក់ពីហេតុការណ៍នេះ និង សុខភាពរបស់ក្រុមរាំរបស់ខ្លួនទៅជាយ៉ាងណាមិញនៅឡើយទេ ៕









វីឌីអូ៖
https://www.facebook.com/GrandRecordHD168/videos/1537942906275489/
សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់