ខ្លាំងមិនចាញ់គ្នាមែន! កូនស្រីអ្នកនាង យុគ ចិន្ដា ទទួលបានពានរង្វាន់ Asia Pacific Arts Festival

1084 Views
February 10, 2018

អ្នកនាង យុគ ចិន្ដា គឺជាពិធីការនីជើងចាស់មួយរូបដែលមានឈ្មោះបោះសម្លេងជាយូរណាស់មកហើយក្នុងប្រទេសកម្ពុជា អ្នកនាងបានកសាងស្នាដៃជាច្រើនជូនប្រទេសជាតិ និង បានជួយដល់អ្នកសិល្បៈដែលជាសិស្សប្អូនជាច្រើនអោយមានឱកាសក្នុងការសម្ដែងលើឆាកអន្តរជាតិ ។

 

 

 

 

 

 

 

 

ជាការពិតណាស់កូនស្រីរបស់អ្នកនាង យុគ ចិន្ដា ដែលមានឈ្មោះថា​ អម នាងគឺជាក្មេងមួយរូបដែលមានដុងខាងសិល្បៈដូចជាម្ដាយរបស់នាងដែរ នាងតែងតែកសាងកេរ្តិ៍ឈ្មោះល្អៗជាច្រើនជូនដ៏ម្ដាយរបស់នាង និង ក្រុមគ្រួសារទាំងមូល ។ ដោយឡែកអ្នកនាង យុគ ចិន្ដា ក៏មានអារម្មណ៍មិនខុសពីអ្នកម្ដាយដទៃទៀតដែល ខណៈកូនស្រីជាទីស្រលាញ់ស្មើជីវិត ដែលទើបតែផ្ដើមធំពេញវ័យសោះបែរជាធ្វើរឿងជាច្រើនដើម្បីបំពេញមុខមាត់គ្រួសារ និងធ្វើអោយអ្នកនាងជាម្ដាយមានមោទនភាពយ៉ាងខ្លាំង ។  ជាក់ស្ដែងអ្នកនាងបានបង្ហាញអោយមហាជនបានដឹងពីអារម្មណ៍រំភើបរបស់ខ្លួនដោយបានបង្ហោះសារក្នុងបណ្ដាញសង្គមពីសកម្មភាពរបស់ខ្លួន និងកូនស្រីដែលបាននៅលើកឆាកទទួលពានរង្វាន់  កម្មវិធី Asia Pacific Arts Festival  ដែលប្រារព្ធឡើងក្នុងទឹកដី ខេត្តសៀមរាប។

 

 

 

 

 

 

 

 

ដោយក្នុងនោះ អ្នកនាង បានសរសេរថា៖ « អរគុណសម្រាប់ រាល់ការលើកទឹកចិត្តរបស់អ្នកគាំទ្រទាំងអស់គ្នា !ឥឡូវនេះក្តីរំពឹងទុក គឺទទួលបានដូចអ្វីដែលចង់បានពិតប្រាកដមែន ! អរគុណដល់ការខិតខំប្រឹងប្រែងរបស់ថៅកែ អម ដែលមិនធ្វើឲ្យនាងខ្ញុំខកចិត្ត! អរគុណថៅកែអម សំរាប់ការលើក ពានមាសនៅក្នុងពេលវេលានេះម្តងទៀត សំរាប់កិត្តិយសរបស់ក្រុមគ្រួសារ ផ្ញើរភាពរីករាយនិងស្នាមញញឹមពីខេត្តសៀមរាប ជាមួយនិងពានមាសពី កម្មវិធី Asia Pacific Arts Festival របស់ថៅកែអម» ។

 

 

 

 

 

 

 

 

 

 

 

 

 

Facebook Comment

Related Articles