មើលមួយភ្លេតច្បាស់ជាសើចនឹងទ្រុងព័ទ្ធក្បាលរបស់គាត់! ក្រោយដឹងរឿងពិត អ្នកនឹង…
បុរសជនជាតិទួកគីម្នាក់ បានធ្វើរឿងចម្លែកខុសពីគេ ដោយដាក់ទ្រុងពាក់នៅលើក្បាលរបស់ខ្លួនហើយថែមទាំងចាក់សោរទៀត ព្រោះតែមូលហេតុដ៏គួរឲ្យភ្ញាក់ផ្អើលនិងកោតសរសើរមួយ។



ការពិតទៅ បុរសវ័យ៤២ឆ្នាំនេះ គឺជាមនុស្សដែលញៀនបារីយ៉ាងធ្ងន់ធ្ងរ។ គាត់ធ្លាប់ពិសារបារី២កញ្ចប់ក្នុងមួយថ្ងៃ។ ក្រោយមកនៅពេលដែលឪពុករបស់លោលបានស្លាប់ដោយសារមហារីកសួត លោកក៏ចាប់ផ្ដើមភ្ញាក់រលឹកចង់ផ្ដាច់បារី។ លោកបានព្យាយាមផ្ដាច់ជាច្រើនលើកច្រើនសារ តែបរាជ័យរហូត។ ដល់ពេលមួយ លោកក៏ប្ដេជ្ញាដាក់ចិត្តដាក់កាយផ្ដាច់បារីឲ្យបាន ដោយនឹកឃើញវិធីចម្លែកនេះ។ លោកបានធ្វើទ្រុងហើយចាក់សោរព័ទ្ធជុំវិញក្បាលនិងមុខ ដូច្នេះលោកមិនអាចទៅជក់បារីនៅពេលដែលឃ្លានបានទៀតទេ។ លុះត្រាតែនៅពេលដែលលោកឃ្លានអាហារ ទើបភរិយាបើកទ្រុងឲ្យលោកហូបអាហារ ហើយមានតែភរិយាលោកទេដែលមានសោរចាក់ទ្រុងនេះ។



ជាដំបូង ភរិយាលោកមានអារម្មណ៍ថាខ្មាសគេដែរ ពេលដែលទៅណាម្ដងៗ តែនៅពេលដែលស្វាមីខិតខំប្តេជ្ញាផ្ដាច់បារីទៅហើយ នាងមានតែគាំទ្រលោក។ ពេលនេះ លោកពិតជាផ្ដាច់ការញៀនបារីបានសម្រេចដូចបំណងមែន។ ដូច្នេះការជក់បារីពិតជាប៉ះពាល់ដល់សុខភាពខ្លាំងណាស់ បើស្រឡាញ់ជីវិត អ្នកត្រូវតែយកគំរូតាមបុរសម្នាក់នេះ ទោះប្រើវិធីណាក៏ដោយ៕
ប្រភព៖ viral4real
សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់