បើមិនចង់ជួបគ្រោះស៊យ កុំធ្វើរឿងទាំងនេះនៅថ្ងៃចូលឆ្នាំចិនឲ្យសោះ! ត្រូវតែអានឲ្យដឹងហើយស៊ែរចែកគ្នាផង!

928 Views
February 12, 2018

នៅសល់តែរយៈពេលប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ដែលពិធិបុណ្យចូលឆ្នាំចិនឈានចូលមកដល់ ដូច្នេះចាប់ពីអំឡុងពេលនេះ បងប្អូនខ្មែរដែលកាត់ចិន កំពុងតែរវល់យ៉ាងមមាញឹកនឹងការបោសសម្អាតផ្ទះសម្បែង ព្រមទាំងទិញឥវ៉ាន់សែន ឥវ៉ាន់ថ្មីៗ សម្រាប់ត្រៀមទទួលឆ្នាំថ្មី។

 

 

 

 

ពិធីបុណ្យចូលឆ្នាំចិនឆ្នាំនេះ ត្រូវនឹងថ្ងៃទី ១៦ ១៧ និង ១៨ ខែកុម្ភៈ ខណៈដែលថ្ងៃសែនត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ។ ក្នុងនោះថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំ នោគឺចំថ្ងៃទី១៦ គឺជាថ្ងៃដែលសំខាន់ជាងគេបង្អស់ហើយក៏ជាថ្ងៃដែលចិនៗមានត្រណមសំខាន់ៗច្រើនជាងគេផងដែរ ព្រោះគេជឿថា បើហ៊ានធ្វើអ្វីដែលខុសពីត្រណមនៅថ្ងៃនោះ អ្នកច្បាស់ជាជួបរឿងស៊យ ជម្ងឺតម្កាត់ ពេល១ឆ្នាំមិនខាន។ ដូច្នេះ ដើម្បីជាព័ត៌មាននិងចំណេះដឹង ថ្ងៃនេះយើងសូមចែករំលែកដល់ប្រិយមិត្តឲ្យយល់ពីជំនឿត្រណមធំៗ ក្នុងថ្ងៃចូលឆ្នាំថ្ងៃទី១របស់បងប្អូនចិន និង​ ទទួលបានក្ដីសុខសប្បាយចម្រុងចម្រើនទាំងអស់គ្នា៖

 

 

១. ត្រូវប្រើសម្ដីឲ្យពិរោះ ហាមដាច់ខាតពាក្យដែលអបមង្គល

ចាំបាច់ប្រើពាក្យពេជន៍ឲ្យល្អចំពោះអ្នកនៅជុំវិញខ្លួន ហាមគំរោះគំរើយ ជេរ ឈ្លោះគ្នា និង ប្រើពាក្យអបមង្គលដូចជា ស្លាប់ បែកគ្នា ក្រ ឈឺ ជាដើម។

 

 

 

 

២. ប្រយ័ត្នប្រយែងកុំឲ្យបែករបស់ឲ្យសោះ

ការធ្វើឲ្យបែកបាក់របស់របរដូចជា ចាន កែវ គឺប៉ះពាល់ដល់សំណាង និង ភាពចម្រុងចម្រើនរបស់យើង ដូច្នេះត្រូវប្រយ័ត្នឲ្យមែនទែន។

 

 

 

 

៣. ហាមបោសផ្ទះ បោកខោអាវ
ត្រូវបោសសម្អាតផ្ទះមុនពេលចូលឆ្នាំឲ្យហើយ ដូច្នេះហាមដាច់ខាតបោសឬជូត បោកខោអាវ និង យកសំរាមទៅចោល ក្នុងថ្ងៃចូលឆ្នាំ​ព្រោះវានឹងនាំយកលាភ សំណាងល្អ ចេញពីយើង។

 

 

 

 

៤. ហាមទៅពេទ្យនិងលេបថ្នាំ

គេជឿថា បើធ្វើរឿងនេះក្នុងថ្ងៃចូលឆ្នាំ នោះអ្នកនឹងជួបជម្ងឺឈឺថ្កាត់ពេញមួយឆ្នាំ។

 

 

 

 

៥. ហាមយំ

កុំយំ ពិសេសគឺធ្វើយ៉ាងណាកុំឲ្យក្មេងយំ ព្រោះវាអាចនាំសំណាងមិនល្អដល់គ្រួសារពេញមួយឆ្នាំ។

 

 

 

 

៦. កុំកាត់សក់និងកក់សក់ កុំប្រើកាំបិត កន្ត្រៃ

គេជឿថា ការកាត់សក់កក់សក់នឹងនាំលាភសំណាងចេញពីខ្លួន ដូច្នេះត្រូវកក់និងកាត់មុនចូលឆ្នាំឲ្យហើយ។  មួយវិញទៀត ការប្រើរបស់មុតៗដូចជាកាំបិតនឹងកាត់លាភ ដូចនេះត្រូវដាក់វាទៅឲ្យឆ្ងាយ។

 

 

 

 

៧. កុំហូបបបរជាអាហារពេលព្រឹកនៅថ្ងៃចូលឆ្នាំ

គេជឿថាអ្នកដែលទីទល់ក្រទើបហូបបបរ ដូច្នេះហាមដាច់ខាត វាជាប្រផ្នូលមិនល្អសម្រាប់ឆ្នាំថ្មី។

 

 

 

 

៨. កុំស្លៀកពាក់ពណ៌សនិងខ្មៅ

ក្នុងថ្ងៃចូលឆ្នាំ ចៀសឲ្យផុតនូវពណ៌២នេះ ព្រោះជាប្រផ្នូលនៃការកាន់ទុក្ខ។ ដូច្នេ ត្រូវស្លៀកពាក់ពណ៌ស្រស់ៗ ពិសេសពណ៌ក្រហម។

 

 

 

 

ចំណុចត្រូវចងចាំ៖ ត្រូវសងបំណុលនិងទារបំណុលឆ្នាំចាស់ឲ្យអស់ មុននឹងថ្ងៃចូលឆ្នាំ ព្រោះវាជាប្រផ្នូលនៃសំណាងមិនល្អ។ កុំភ្លេចចាក់អង្ករក្នុងពាងឲ្យពេញផង កុំឲ្យពាងទទេឲ្យសោះ ព្រោះវាតំណាងឲ្យភាពអត់ឃ្លាន ហើយអង្ករពេញពាងនឹងនាំប្រាក់កាសចូលក្នុងគ្រួសារឲ្យបានគ្រប់គ្រាន់ពេញមួយឆ្នាំ។ ចុងក្រោយ ត្រូវស្លៀកពាក់ខោអាវថ្មីស្អាតៗក្នុងថ្ងៃចូលឆ្នាំ ដើម្បីស្រូបលាភសំណាងទាំងអស់គ្នា។

 

 

 

 

យ៉ាងណាមិញ នេះគ្រាន់ជាជំនឿប្រពៃណីរបស់បងប្អូនដែលកាត់ចិនប៉ុណ្ណោះ ការជឿឬមិនជឿ តមឬមិនតម គឺជាសិទ្ធិនិងការពិចារណារបស់អស់លោកអ្នក៕

 

 

 

 

 

 

 

 

 

Facebook Comment

Related Articles